តើ​ស្រោមអនាម័យ​ដំបូង​គេ​ផលិត​ចេញពី​អ្វី នៅ​ប្រទេស​ណា ?

0

​មាន​មនុស្ស​មួយចំនួន​នៅតែ​មិនដឹង​ចំពោះ​ការផលិត​ស្រោមអនាម័យ​ថា តើ​ពី​សម័យបុរាណ​គេ​យក​អ្វី​មក​ផលិត​? ហើយ​ប្រទេស​ណា​ជា​អ្នកប្រើប្រាស់​មុនគេ​?
​បើតាម​ប្រភពព័ត៌មាន​បរទេស​នានា​បង្ហាញថា​ប្រជាជន​អេ​ហ្ស៊ី​ប​ដែល​រស់នៅក្នុង​ឆ្នាំ ១៣៥០ មុន​គ្រឹ​ស្ត​រាជ ជា​អ្នកប្រើប្រាស់​មុនគេ​។ ស្រោមអនាម័យ​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ពី​ពោះវៀន​ចៀម មុននឹង​អភិវឌ្ឍន៍​កាន់តែ​ប្រសើរឡើង​ជាង​នេះ រីឯ​សូត្រ​, ស្បែក​ត្រី​… ក៏ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជា​ស្រោមអនាម័យ​ផងដែរ​។ កាលពី​ឆ្នាំ ១៩១២ ស្រោមអនាម័យ​ត្រូវបាន​គេ​ផលិត​ពី​ជ័រ និង​ជំនួស​ដោយ​សម្ភារៈ​ថ្មី​ផ្សេងៗ​ទៀត​។​Condoms_Feature
​ដោយសារតែ​ពួកគេ​បាន​រកឃើញ​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បុរស​នៅក្នុង​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ស្រី​ទើប​ពួកគេ​ខំប្រឹង​ផលិត​ឲ្យ​កាន់តែ​ងាយស្រួល​ប្រើ​។​
​នៅក្នុង​សតវត្ស​ទី ៦០ ស្រោមអនាម័យ​ស្ទើរតែ​បាត់បង់​ទៅវិញ​នៅក្នុង​វិស័យ សិច ប៉ុន្តែ​នៅពេលដែល​មេរោគ​អេដស៍​បានបង្ហាញ​ខ្លួន​មក ស្រោមអនាម័យ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើងវិញ​។ ដោយសារតែ​ស្រោមអនាម័យ​អាច​ការពារ​ខ្លួន ឲ្យ​រួច​ផុតពី​ជំងឺ​ផ្សេងៗ ទើប​គេ​បន្ត​ប្រើប្រាស​វា​រហូតមកដល់​បច្ចុប្បន្ននេះ​៕3iFli6io-1