ហេតុ​អ្វី​ចាំបាច់​ដេក​មួយស្របក់​?

0

​ការ​កំណត់​ពេលវេលា ក្នុងការ​ដេក​មួយស្របក់ ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​សុខភាព​របស់​អ្នក ប៉ុន្តែ​ពេលខ្លះ​ដោយសារ​ភាព​រវល់​ច្រើន ជាមួយនឹង​ការងារ ឬ​ការរៀនសូត្រ អាច​នឹង​ធ្វើឲ្យ​អ្នកពុំមាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ដេ​កមួយ​ល្ប​ក់​នោះទេ​។

​តើ​អ្នកដឹង​ទេ​ថា ការ​ដេក​មួយស្របក់ អាច​ផ្ដល់​ផល​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​អ្នក​?

០១) បង្កើន​ការចងចាំ​
​ការ​មាន​ទម្លាប់​ដេក​មួយស្របក់ អាច​ធ្វើឲ្យ​មុខងា​ររបស់​ខួលក្បាល​មាន​ភាពប្រសើ​រ​ទ្បើង ដែល​ជួយ​ជំនួយ​ដល់​ការចងចាំ​របស់​អ្នក​បាន​ល្អ​។​

០២) អារម្មណ៍​ស្រស់ថ្លា​
​តាម​ការសិក្សា​បានឲ្យដឹងថា ៣៥ ភាគរយ​ទៅ​ហើយ​នៃ​មនុស្ស​ពេញវ័យ មាន​ដំណេក​តិចជាង ៧ ម៉ោង​ក្នុង​មួយថ្ងៃ ដែល​កត្តា​ទាំង​នេះ អាច​ធ្វើឲ្យ​ពួកគេ​ថយចុះ​ផ្នែក​សតិសម្បជញ្ញៈ និង​មាន​អារម្មណ៍​តប់ប្រមល់​។ ការសិក្សា​ដ​ដែរ​ក៏​បានឲ្យដឹង​ទៀត​ថា ការ​គេង​មួយស្របក់ អាច​ជួយ​ឲ្យ​អ្នក​ជៀសផុត​ពី​បញ្ហា​ខាងលើ និង​ទទួលបាន​អារម្មណ៍​ស្រស់ថ្លា​។​

០៣. បង្កើន​ផលិតភាព​
​ការសិក្សា​ជា​ច្រើន បានឲ្យ​ដឹង​បន្ថែមទៀតថា ការចំណាយ​ពេល​ត្រឹមតែ ១០ ទៅ ៣០ នាទី​ជា​រៀងរាល់ថ្ងៃ ដើម្បី​គេង​មួយ​ស្របក់ អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​ទំនុកចិត្ត និង​បង្កើន​ផលិតភាព​ខ្ពស់ ក្នុងការ​ធ្វើ​ការងារ​៕​

ផ្ដល់សិទ្ធិដោយ៖ ហាស ហាស ហា