យុវតី​កីឡាបាល់ទាត់​ម្នាក់​ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់មួយជង្គង់ចំចុងដង្ហើម

0

​បន្តា​យ​មាន​ជ័​យៈ ពិធី​ប្រកួត​បាល់ទះ មួយក្រុម ត្រូវបាន​ផ្អើល ខណៈពេល​ក​ប្រកួត​បាល់ទាត់ យក​ជ័យលាភី ជើងឯក​ប្រចាំខេត្ត​បន្ទាយមានជ័យ ឆ្នាំ​2016 បណ្តាល​ឲ្យ​យុវតី​ម្នាក់​ឈ្មោះ​យ៉ិ​ន ស្រី​ណា​ល់ អាយុ​16​ឆ្នាំ​ជា​សិស្ស​នៅក្នុង​ក្រុម​កីឡាករ​ស្រុក​ម៉ាឡៃ បាន​ដួល​ស​ម្លប់​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​
​យុវតី​កីឡាក​ស្រុក​ម៉ាឡៃ មាន​អាកា​រៈ​ទឹកមុខ​ស្លេកស្លាំង ទើប​មាន​ការជួយ​អន្តរាគមន៍ ជួយ​រឹត​គក់​ច្របាច់ ជួយសង្គ្រោះ​បឋម ក្រោយមក ក្រុមការងារ​រៀបចំ​ការប្រកួត​បាន​ប្រញាប់ប្រញាល់​ដឹក​ទៅ​មន្ទីរពេទ្យ​ស្ងាត់ៗ ដើម្បី​ជួ​យស​ង្គោះ​អាយុ ជីវិត ។​
​លោក យូ សុខ​ហេង អាជ្ញាកណ្ដាល បាន​ឲ្យ​ដឹងថា ជាធម្មតា ការប្រកួត​កីឡា តែងតែ​ជួប​នូវ​គ្រោះថ្នាក់​បន្តិចបន្តួច ជា​រឿង​ធម្មតា​របស់​កីឡាបាល់ទាត់ ប្រឈម​គ្រោះថ្នាក់​បាក់ដៃ​ជើង ឬ​ស​ម្លប់ ជាក់ស្តែង​យុវតី​ដែល​ជួប​នូវ​រឿង​គ្រោះថ្នាក់​នេះ ត្រូវបាន​គេ​ទាត់ ត្រូវ​មួយ​ជង្គង់​ចំ​កណ្ដាល ចុងដង្ហើម ក្នុងនោះ​ក៏មាន​ការជួយ​រឹត​ដើម្បី​សម្រួល​ការដក​ដ​ណ្ហើ​ម របស់​យុវតី​មុន​ឈានដល់​ការដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​លោក​ប្រធានការិយាល័យ​អប់រំ​ស្រុក​ម៉ាឡៃ​បាន​មានប្រសាសន៍ សុំ​ឲ្យ​គ្រូបង្វឹក​មានការ​យកចិត្ត​ទុកដាក់​បន្ថែ​ទៀត​ទៅលើ​សុ​វត្តិភាព​ដល់​ក្រុម​កីឡាករ​ទាំងអស់ ទាំង​ការប្រកួត ទាំង​វិន័យ ដើម្បី​ឲ្យ​ក្រុមកីឡា​បាន​យល់​ពី​ច្បាប់​របស់​កីឡា ដើម្បី​ប​ញ្ជ្រៀ​សការ​គ្រោះថ្នាក់​កើតឡើង ជាពិសេស​ត្រូវ​ពង្រឹងគុណភាព​របស់​កីឡា ដើម្បី​ត្រៀម​ប្រ​គួ​ត​លំដាប់​ថ្នាក់ជាតិ បន្តទៀត​។​
​សេចក្តីរាយការណ៍ ចុងក្រោយ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ក្រុមការងារ​បាន​ដឹក​យុវតី​កីឡាករ​រងគ្រោះ ដឹក​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​ក្នុង​ខេត្ត​រួចមក រហូតមកដល់​ពេលនេះ យុវតី​កីឡាការិនី ត្រូវបាន​លោកគ្រូ​ពេទ្យ បញ្ជាក់ថា នាង​បាន​ធូរស្បើយ​ហើយ នឹង​ពុំមាន​បញ្ហា​អ្វី​គួ​អោយ​ព្រួយបារម្ភ​ណ៍ ។​
​ដោយ ​គាន ចាន់ហ៊ីន 

photo_2016-03-01_12-22-48 photo_2016-03-01_12-22-45 photo_2016-03-01_12-22-40