បុរស​ចិន​ចាក់​សិស្សរបួស​៨​នាក់​នៅ​សាលាបឋមសិក្សា​មួយ​

​ហូ​ប៊េ​៖ បុរស​ម្នាក់​បាន​ចាក់​សិស្ស​ចំនួន​ប្រាំបី​នាក់​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​សាលា​បឋម​មួយ​នៅក្នុង​ទីក្រុង Macheng ក្នុង​ខេត្ត Hubei ភាគ​កណ្តាល​របស់​ប្រទេស​ចិន​។ នេះ​បើ​តាម​វេបសាយ​ចិន​ឆាយណា​ដេលី ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​


​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​មិន​មាន​អ្នកស្លាប់​ត្រូវបាន​រាយការណ៍​នៅឡើយ​ទេ​។ 
​ទោះបីជា​យ៉ាងណា គេ​សង្កេតឃើញថា មាន​សិស្ស​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​ខណៈពេល​៧​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល​។ សាក្សី​និយាយថា បុរស​នោះ​បាន​ប្រញាប់​ចូលទៅ​ក្នុង​សាលា​បឋម Wulidun​ហើយ​យក​កាំបិត​ពី​ផ្ទះបាយ​មួយ​នៅ​ថ្ងៃ​ត្រង់​និង​បាន​ចាប់ផ្តើម​វាយប្រហារ​សិស្ស​នេះ​បើ​យោង​តាម​អាជ្ញាធរ​ក្រុង Macheng ។ 
​ប៉ូលិស​បាន​ទទួល​ការហៅ​ជា​បន្ទាន់​នៅ​ម៉ោង 12:28 រសៀល​និង​ចាប់​បាន​ជនសង្ស័យ​ជា បុរស​អាយុ 35 ឆ្នាំ​ម្នាក់​នៅ​កន្លែងកើតហេតុ​។ ការស៊ើបអង្កេត​បន្ថែម​ទៀត​គឺ​ស្ថិត​នៅក្រោម​ដំណើរការ​នៅឡើយ​៕

china student china student1a china student1b