John Terry ប្រហែលជា​មិនជា​ប់​ជម្រើសជាតិ​អង់គ្លេស​ ​សម្រាប់​ការប្រកួត​មិត្តភាព​នៅ​ខែក្រោយ​

0

​សារព័ត៌មាន The Independent បាន​អះអាងថា កីឡាករ​ខ្សែការពារ John Terry (​ច​ន ធើ​រី​) ទំនងជា​មិនត្រូវ​បាន​គ្រូបង្វឹក​អង់គ្លេស Roy Hodgson (​រយ ហុត​សុន​) កោះហៅ​សម្រាប់​ក្រុម​ជម្រើសជាតិ​នោះទេ​គឺ​ការប្រកួត​ក្នុង​លក្ខណៈ​មិត្តភាព​ជាមួយ​ប្រទេស​ដា​ណឺ​ម៉ាក​នៅ​ថ្ងៃទី ៥ ខែ​មិនា​ខាងមុខ ។​ ​ខ្សែការពារ​កណ្តាល​រូបនេះ​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្លិប​តោ​ខៀវ Chelsea ហើយ​មាន​បណ្តាញ​ផ្សព្វផ្សាយ​ជាច្រើន​បាន​លើកឡើងថា រូបគេ​អាច​នឹង​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ​២០១៤​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។​ ​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា លោក Hodgson កំពុងតែ​តាមដាន​មើល​ពី​ទម្រង់​លេង​របស់ John Terry ជា​បន្ត ។​ ​គួរ​បញ្ជាក់ថា Terry បង្ហាញខ្លួន​ឲ្យ​តោ​កំណាច​អង់គ្លេស​បាន​ចំនួន ៧៨ លើក​ហើយ​ប៉ុន្តែ​រូបគេ​មិនបាន​ចូល​លេង​សោះ​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ ២០១២ មក ៕ ​