Yaya Toure (​យ៉ា​យ៉ា តូ​រ៉េ​) ប្រឈម​នឹង​ការពិន័យ​មិន​ឲ្យ​ចូល​លេង​ចំនួន​បី​ប្រកួត​

0

​ខ្សែបម្រើ​របស់​ក្លិប​មេឃ​ខៀវ Manchester City កីឡាករ Yaya Toure (​យ៉ា​យ៉ា តូ​រ៉េ​) កំពុងតែ​ប្រឈមមុខ​នឹង​ការដាក់ពិន័យ​ដោយសារតែ​រូបគេ​បាន​យក​ជើង​ទៅ​ទាត់​ខ្សែប្រយុទ្ធ​របស់​ក្លិប​ចាប​លឿង Norwich City (​ន័​រវិ​ក ស៊ី​ធី​) គឺ​កីឡាករ រីក​គី វ៉ាន់ វ៉ូស​ស្វី​ន​ខេ​ល (Ricky van Wolfswinkel) អំឡុងពេល​ក្រុម​ទាំងពីរ​ប្រកួត​ស្មើគ្នា ០​ទល់នឹង​០ កាលពី​យប់​ថ្ងៃ​សៅរ៍ ។​ ​និយាយ​ក្រោយពី​ការប្រកួត លោក ម៉ា​នូ​អ៊ែ​ល ប៉េ​ឡេ​គ្រី​នី (Manuel Pellegrini) បាន​លើកឡើងថា គាត់​ពិតជា​មិនបាន​ដឹង​ពី​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គេហទំព័រ Daily Star បាន​

បញ្ជាក់ថា សហព័ន្ធ​បាលទាត់​អង់គ្លេស​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ពី​លោក​អ​ជ្ញា​កណ្តាល John Moss (​ច​ន មូស​) ថា​តើ​គាត់​ពិតជា​បានឃើញ​ហេតុការណ៍​នោះ​ឬក៏​អត់ ។​ ​បើសិនជា​រឿងហេតុ​នេះ​ត្រូវបាន​គេ​រកឃើញថា Toure ពិត​ជាមាន​កំហុស​មែន​នោះ មានន័យថា កីឡាករ​អន្តរជាតិ​កូ​ឌី​វ័រ រូបនេះ​នឹងត្រូវ​រង​ការពិន័យ​មិន​ឲ្យ​ចូល​លេង​ចំនួន​៣​ប្រកួត ៕ ​