VIDEO កន្ទេល​ធំ​បន្លំ​ដេក​ឈ្មួញ​យក​គ្រឿងចក្រ​ឈ្មួញ​ឈូសឆាយ​ព្រៃ​ឡង់​បរិស្ថាន​និង​មេព្រៃ​បដិសេធ​ឆ្លើយ​ដាក់គ្នា​

កំពង់ធំៈ ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ឋ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ក្នុងការអនុញ្ញាតិឲ្យ មានការបើកដៃឲ្យឈ្មួញ ឈូសឆាយដីព្រៃឡង់យ៉ាងអានាធិបតេយ្យ ខណៈពេលដែលព្រៃឡង់ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ផ្តល់សារៈសំខាន់ ក្នុងការថែរក្សា និងអភិរក្យព្រៃឡង់ តែមកដល់ពេលនេះ ព្រៃឡង់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញ ហើយបាននាំយកគ្រឿអចក្រមកឈូសឆាយព្រៃ ឡង់យ៉ាងរំភើយដោយមិនខ្វល់ពីផលប៉ះពាល់ ទិដ្ឋភាពនេះ ត្រូវបានថតនៅល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅចំនុចស្ទឹងតូច ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ។ សកម្មភាពឈូសឆាយដីព្រៃឡង់យកធ្វើជាកម្មសិទ្ធនេះ ដោយគ្រឿងចក្រចំនួន៤គ្រឿងនេះ ក្រោយពីអ្នកសារព័ត៌មានបានទទួលដំណឹងរាយការណ៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យជួយចុះមកមើលថាព្រៃឡង់ ត្រូវបានឈ្មួញឈូសឆាយរាប់ពាន់ហិចតា ដោយជ្រោកក្រោមការបន្លំថាជាដីសម្បទានសង្គមកិច្ច ស្របពេលដែលមេព្រៃបដិសេធន៍ថាជាដីរបស់បរិស្ថាន ចំណែកបរិស្ថានឆ្លើយថាដីរបស់មេព្រៃ ភាពមិនប្រកតីនេះបាន ធ្វើឲ្យស្ថាប័នបរិស្ថាន ក្តៅស្លឹកត្រចៀក បញ្ជាផ្ទាល់ដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានឲ្យមន្ត្រីរបស់ ខ្លួនដឹកនាំកម្លាំងចុះឃាត់គ្រឿងចក្រតែម្តង ។ យោងតាមការអះអាងរបស់ប្រជាពលរដ្ឋ ដែលសុំមិនអោយបញ្ជេញឈ្មោះ ជាច្រើននាក់ បានឲ្យដឹងថាឈ្មួញឈ្មោះ ឃៀង សៀងហី និងលោក យិម គឹមលៀង និងម្នាក់ទៀតមិនស្គាល់ឈ្មោះ គឺបានប្រើល្បិចយកឈ្មោះប្រជាពលរដ្ឋទៅសុំអភិបាលខេត្តដើម្បីសុំដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ … Continue reading VIDEO កន្ទេល​ធំ​បន្លំ​ដេក​ឈ្មួញ​យក​គ្រឿងចក្រ​ឈ្មួញ​ឈូសឆាយ​ព្រៃ​ឡង់​បរិស្ថាន​និង​មេព្រៃ​បដិសេធ​ឆ្លើយ​ដាក់គ្នា​