លុចស៊ីស ដឹកឈើគ្រញូង ចងកំហឹង ជាមួយ គោយន្តកន្រៃ្ត

0

​ខេត្ដ​កំពង់ឆ្នាំង ៖ រថយន្ដ​ដឹកឈើ​ប្រណីត​មួយគ្រឿង​រង​ការខូចខាត​មួយ​កំណាត់​មុខ និង​គោយន្ដ​កន្ដ្រៃ​ដាច់​កង់ ម្ខាង​ធ្លាក់ចូល​ស្នាមភ្លោះ​បណ្ដាលឱ្យ មនុស្សម្នា​ក់បាន​របួស​ស្រាល​។ បន្ទាប់ពី​រថយន្ដ​ទំនើប​ដឹកឈើ​ប្រណីត​បាន បើក ប្រដេញ​គ្នា​ចាំង​ភ្លើង​រថយន្ដ​ពីមុខ​បណ្ដាល ឱ្យ​បុក​គោយន្ដ កាលពី​ម៉ោង​៣​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦ និង​លេខ​៩៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង ។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ពួកគាត់​បានឃើញ​រថ​យន្ដ​ស៊េរី​ទំនើៗ បើក​ប្រដេញ​គ្នា​តាម​ដងផ្លូវ​ជាតិ​លេខ​៥ នៅពេល​មកដល់​ចំណុចកើតហេតុ​ខាង លើ​រថយន្ដ​ដឹកឈើ​ប្រណីត​ដែល​បើក ប្រដេញ​គ្នា​នោះបាន​ចាំង​ភ្លើង​ហ្វា​រថយន្ដ​ដែល​បើក​ពី​ខាងមុខ ហើយក៏​រេ​ចង្កូត ជ្រុល​ទៅបុក​គោយន្ដ​ក​ន្រៃ្ដ​ដឹកឈើ​មួយ គ្រឿង​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បុក​គោយន្ដ ពីក្រោយ​បណ្ដាលឱ្យ​

អ្នកបើកបរ​គោយន្ដ រងរបួស​ស្រាល​។​ ​ដោយឡែក​គោយន្ដ​ដាច់​កង់​មួយ ចំហៀង​ខាងឆ្វេង​ធ្លាក់​ផ្លូវ​រថយន្ដ​ឡង់​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ​ធ្លាក់ចូល​ផ្លូវ ដោយ ឡែក​អ្នកបើកបរ​ត្រូវ​បក្ខពួក​មក​រំដោះ​យកទៅ​បាត់ស្រមោល​។​ ​សមត្ថកិច្ច​ឱ្យដឹងថា រថយន្ដ​ឡិច​ស៊ី​ស នេះ​ពណ៌​ស្ករ ហើយ​ត្រូវ​ម្ចាស់​រថយន្ដ កាច់​ស្លាក​លេខ​យក​ចេញទៅ​បាត់​មុន ពេល​សមត្ថកិច្ច​ទៅដល់ ។

ឈើ​ប្រណីត ដែល​ស្ថិតក្នុង​រថយន្ដ​នោះ​មាន​ចំនួន​៦​ដុំ តែ​រកឃើញ​២​ដុំ​នៅ​ខាងក្រៅ​រថយន្ដ​។ ប្រការនេះ​ប្រជាពលរដ្ឋ​ឱ្យដឹងថា ឈើ​នេះ សមត្ថកិច្ច​យកទៅ​លាក់​ក្នុង​របងភូមិ របស់​ពួកគាត់ ។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ស្ទូច​យក​រថយន្ដ​ដឹកឈើ​ប្រណីត​និង គោយន្ដ​ដឹកឈើ​នេះ​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ដ ដើម្បី អនុវត្ដ​តាម​នីតិវិធី ៕img_2516 img_2517 sa