សិស្សសាលា ៣​នាក់​ត្រូវ​ឧក្រិដ្ឋជន​ចាប់​ញាត់​ឡាន យកទៅលក់​នៅ​ថៃ តែ​សំណាងល្អ​ត្រូវ​ទាហាន​ថៃ​ជួយ​ទាន់ពេលវេលា​

ខេត្ត​បន្ទាយមានជ័យ​៖ កុមារ​ដែល​មាន​អាយុ​ទើបតែ​ជាង ១០​ឆ្នាំ​ចំនួន​៣​នាក់ មាន​ប្រុស​-​ស្រី ដែល​ជា​សិស្សសាលា​វិទ្យាល័យ​អូរ​អំបិល ត្រូវបាន​ជនឧក្រិដ្ឋ​មាន​គ្នីគ្នា​ចំនួន ៧​នាក់ ពាក់​ម៉ាស់​ពណ៌​ខ្មៅ បាន​ជិះ​រថយន្ត​តួ​រី​ស​ពណ៌​ស ចុះ​ចាប់​ក្មេង​ទាំង​៣​នាក់ ព្រម​ទាំង​កង់​ដាក់​ចូល​រថយន្ត​នៅ​មុខ​

សាលា​អូរ​អំបិល ដើម្បី​យកទៅ​លក់​នៅ​ប្រទេស​ថៃ តែ​សំណាង​អាក្រក់​ត្រូវបាន​តម្រួត​ថៃ ជួយ​ក្មេង​ទាំង​៣​នាក់ ចំណែក​ជនឧក្រិដ្ឋ​ទាំងអស់​គេចខ្លួន​បាត់​តែ​ម្ដង​។​


​ហេតុការណ៍​ជនឧក្រិដ្ឋ​ចាប់ពង្រត់​ក្មេង​យកទៅលក់​នៅ​ថៃ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ច មុខ​សាលា​អូរ​អំបិល ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​


​លោក​ឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា​៖ កុមា​រងគ្រោះ​ដែល​ត្រូវ​ជនឧក្រិដ្ឋ​ចាប់​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ទី​១៖​ឈ្មោះ សុខ វិសាល ប្រុស​អាយុ​១២​ឆ្នាំ ទី​២៖​ឈ្មោះ សុខ ពិសី អាយុ​៦​ឆ្នាំ ជា​បងប្អូន​បង្កើត មាន​ឪពុក​ឈ្មោះ សុខ កុសល អាយុ​៣៣​ឆ្នាំ ជា​កម្មករ និង​ម្ដាយ​ឈ្មោះ គីម ចេង​លី អាយុ​២២​ឆ្នាំ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ចាន់ រតនា ភេទ​ប្រុស​អាយុ​៦​ឆ្នាំ ជា​បងប្អូន​ជីដូន​មួយ​នឹង​សិស្ស​ពីរ​នាក់​ខាងលើ​។​


​លោក ឱ បូរិន បាន​បន្តថា​៖ មុនពេល​កើតហេតុ កុមារ​ឈ្មោះ សុខ វិសាល បាន​ឌុប​ប្អូន​ទាំង​២​នាក់​ទៅ​សាលារៀន លុះ​ជិះ​មកដល់​មុខ​សាលារៀន ស្រាប់តែ​មាន​រថយន្ត​តូ​រី​ស​១​គ្រឿង​បាន​ជិះ​យ៉ាង​លឿន​ហើយ​មក​ឈប់​នៅ​កន្លែង​ក្មេង​ទាំង​៣ ពេលនោះ​មាន​ជនឧក្រិដ្ឋ​ចំនួន​៣​នាក់ បាន​ចុះ​មក​ពី​លើ​រថយន្ត​ហើយ​ក៏​ចាប់​កុមារ​ទាំង​៣​រុញ​ចូល​ឡាន​ហើយ​យក​ទាំង​កង់​ដាក់ចូល​ឡាន​ទៀត ជិះ​ចេញ​ពី​មុខ​សាលារៀន​យ៉ាង​ប្រញាប់ប្រញាល់ គេ​ពុំ​ដឹងថា ជនឧក្រិដ្ឋ​នោះ​ជិះ​ទៅ​ខាង​ណា ។ 


​បើ​តាម​ការអះអាង​របស់​កុមារ​រងគ្រោះ​បាន​និយាយថា​៖ ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​ពាក់​សុទ្ធតែ​ម៉ាស់​ពណ៌​ខ្មៅ​ទាំងអស់ ហើយ​បាន​ធ្វើការ​គម្រាម​ក្មេង​រងគ្រោះ​ទាំង​៣​ថា កុំឲ្យ​ស្រែក​ឲ្យសោះ ។​


​នៅវេលា​ម៉ោង​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ជនឧក្រិដ្ឋ​ចំនួន​ទាំង​៧​នោះ បាន​ក្មេង​ទាំង​៣​នាក់ ដើរ​សំដៅ​ចូល​ទៅក្នុង​ទឹកដី​ថៃ​ក្នុង​ផ្សារ​រោង​ក្លឿ ហើយ​ឧក្រិដ្ឋជន​ចំនួន​៧​នាក់​នោះ នាំគ្នា​ឃ្លាំ​មើល​ពី​ក្រោយ​ព្រោះ​ខ្លាច​តម្រួត​ថៃ​ចាប់បាន​។ លុះ​ក្មេង​ជនរងគ្រោះ​បាន​ចូល​ទៅ​ដល់​ទឹកដី​ថៃ ស្រាបតែ​អាជ្ញាធរ​ថៃ​បាន​សង្ស័យ​ក្មេង​ទាំង​៣ ហើយ​ឃាត់​ធ្វើការ​សាកសួរ ពេល​នោះ​ជនឧក្រិដ្ឋ​ឃើញ​គេ​កាក់​ក្មេង​ទាំង​៣​នោះ ក៏​បាន​គេចខ្លួន​បាត់​តែ​ម្ដង​។ ចំណែក​ម្ដាយ និង​ជីដូន នៅផ្ទះ ពេល​បាត់​ចៅ​និ ង​កូន​យូរពេក ក៏​ទូរស័ព្ទ​ទៅ​លោក​គ្រូបង្រៀន​នៅ​សាលា​អូរ​អំបិល តែ​លោកគ្រូ​បាន​ឆ្លើយតប​វិញ​ថា ចៅ និង​កូន​របស់​គាត់​មិន​បាន​ឃើញ​មក​រៀន ភ្លាមនោះ ម្ដាយ និង​ជីដូន​បាន​នាំគ្នា​ផ្អើល​ឆោឡោ ហើយ​គាត់​ពុំ​អាច​សន្មត់​ថា ចៅ និង​កូន​គាត់​ទាំង​៣ មិន​អាច​លង់ទឹក​ស្លាប់​ឡើយ មាន​តែ​គេ​ចាប់​យក​ទៅ​លក់ ពេល​នោះ​ទាំង​ជីដូន​ទាំង​ម្ដាយ បាន​រត់​ទៅ​ប្ដឹង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​


​ក្រោយពេល​បាន​ទទួល​ព័ត៌មាន លោក ឱ បូរិន ក៏​បាន​ចាប់​កម្លាំង​តាមដាន និង​បញ្ជា​ឲ្យ​លោក វរសេនីយ៍ឯក ម៉ែន ភារម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចុះ​ធ្វើ​ការទំនាក់ទំនង ជាមួយ​អាជ្ញាធរ​ថៃ​ប្រចាំ​ផ្សារ​រោង​ក្លឿ ក៏​ទទួល​បាន​រាយការណ៍​ថា មាន​ក្មេង​៣​នាក់​ត្រូវ​ជនឧក្រិដ្ឋ​ចាប់​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​៕​

DSC08769 DSC08773 DSC08774