Emma Watson ទៅ​ទទួល​សញ្ញាបត្រ​ដោយមាន​អង្គរក្ស​តាម​ស្អិត​

​សិល្បៈ៖ កំពូល​តារា​ល្បី​របស់​អង់គ្លេស Emma Watson បាន​ទៅ​ទទួល​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ប្រោ​ន កាលពី​ថ្ងៃអាទិត្យ ដោយមាន​អង្គរក្ស​ប្រុស​ស្រី​ការពារ​យ៉ាង​ហ្មត់ចត់​ទាំង​ការធ្វើដំណើរ​តាម​ដងផ្លូវ និង​អង្គុយ​រង់ចាំ​ទទួល​សញ្ញាបត្រ​។

តារា​សម្តែង​ស្រី Emma Watson បាន​ទៅ​ទទួល​សញ្ញាបត្រ​ដូច​បណ្តា​និស្សិត​២០០០​នាក់​ផ្សេងទៀត​ដែរ នាង​បាន​ពាក់​សម្លៀកបំពាក់​សម្គាល់​ជា​ប្រពៃណី​អង់គ្លេស ពាក់មួក និង​ចោល​ស្នាមញញឹម​ស្រស់ស្រាយ​ទាំង​ការធ្វើដំណើរ​តាម​ដងផ្លូវ និង​កន្លែង​ប្រារព្ធ​ពិធី​។ អង្គរក្ស​របស់​នាង​ជា​ប៉ូលិស​ស្រី ប្រដាប់​ដោយ​កាំភ្លើងខ្លី និង​ខ្នោះដៃ​ផង​បាន​តាម​ការពារ​នាង​យ៉ាង​ប្រកៀក​ដោយ​មិន​ឲ្យ​ឃ្លាត​គ្នា​ឡើយ ហើយ​សូម្បី​ទៅ​អង្គុយ​រង់ចាំ​ទទួល​សញ្ញាបត្រ​ក៏​អង្គរក្ស​ស្រី​ឆ្នើម​រូបនេះ​ត្រូវតែ​ស្លៀកពាក់​ដូច​នាង​ដែរ​។​

​តាម​ប្រភព​ដដែល នាង Emma Watson បាន​សិក្សា​៥​ឆ្នាំ​ស្តីពី​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ប្រោ​ន (Brown University ) នៅ​Rhode Island របស់​ចក្រភព​អង់គ្លេស​នេះ ហើយ​នាង​ក៏បាន​ចំណាយ​ពេលវេលា​សិក្សា​នៅ​សាកលវិទ្យាល័យ​អុក​ហ្វ​ដ Oxford University ផងដែរ ដោយ​ផ្តោតលើ​ការសិក្សា​វិជ្ជាជីវៈ​ជំនាញ​លើ​សិល្បៈ​ភាពយន្ត​៕​

Emma Watson Emma Watson1 Emma Watson1b Emma Watson1e