អាវុធហត្ថបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យលក់ និងជក់គ្រឿងញៀន ១៣នាក់

0

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន១៣នាក់ លួចជក់ និងលក់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថចុះបង្ក្រាបបានជាបន្តបន្ទាប់នៅកន្លែងផ្សេងពីគ្នា នៅវេលាម៉ោង៩យប់ ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥នៅចំណុចជិតរង្វង់មូល
ស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀនបានអោយដឹងថា កំលាំងអាវុធហត្ថ ចុះបង្ក្រាបមុនដំបូងនៅចំណុចក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វ៉េត កក្កដា អាយុ១៤ឆ្នាំ រស់ក្នុងភូមិកើតហេតុ បន្ទាប់មកទៀតនៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារសន្តិភាពក្នុងភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១/មានឈ្មោះ ធុល រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ ២/មានឈ្មោះ លេខ ស្រីម៉េង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់គ្រឿងញៀន)។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ដោយមានការចង្អុលបង្ហាញពីឈ្មោះវ៉េត កក្កដា រួចមកកំលាំងអាវុធហត្ថខេត្ត សហការជាមួយកំលាំងមូលដ្ឋានស្រុកមង្គលបូរី ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ទៀតនៅវេលាម៉ោង២ល្ងាច ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង៣មានឈ្មោះ១/ណយ យូណាន់ ភេទប្រុស អាយុ១៩ឆ្នាំ ២/ឈ្មោះណយ រីណូ ភេទប្រុស អាយុ២១ឆ្នាំ ៣/ឈ្មោះរុណ ចំណាប់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុទាំង៣នាក់(ចែកចាយគ្រឿងញៀន)។

លោក ស ប៊ុនសឿង បានបន្តទៀតថា តាមការចង្អុលបង្ហាញរបស់ឈ្មោះ វ៉េត កក្កដា បន្តទៀតនោះកំលាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់បន្តទៀតនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង៤នាក់នោះមានឈ្មោះ១/រួម ចាន់ជីវ័ន្ត ភេទប្រុសអាយុ១៩ឆ្នាំ ២/ឈ្មោះឆ្លែម សុវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ៣/ឈ្មោះ ឈឿន សាវុធ ភេទប្រុស អាយុ២០ឆ្នាំ ៤/ឈ្មោះហុក ផ្លយ ភេទអាយុ២១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ទាំង៤នាក់នេះមានអ្នកជក់និងអ្នកលក់។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿងបានបញ្ជាក់ទៀតថា តាមការចង្អុលបង្ហាញរបស់ឈ្មោះ រួម ចាន់ជីវ័ន្ត កំលាំងអាវុធហត្ថបានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្តទៀត នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិប្រឡាយលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ជនសង្ស័យមានឈ្មោះ១/ឡាច ឡូញ ភេទប្រុស អាយុ៤១ឆ្នាំ ២/ឈ្មោះឈុន ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ ៣/ឈ្មោះចាន់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើហើយសុទ្ធតែជាអ្នកលក់គ្រឿងញៀនទាំងអស់។

ជនសង្ស័យទាំង១៣នាក់នោះកំលាំងអាវុធហត្ថបានធ្វើការដកហូតវត្ថុតាងរួមមានថ្នាំមេតំហ្វេតាមីុនម៉ាទឹកកកចំនួន៥កូនថង់តូច ស្មើរនិងទម្ងន់២.៤៧ក្រាម ទូរស័ព្ទដៃ១៦គ្រឿងនិងសម្ភារៈជក់មួយចំនួនធំទៀតផង។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់តៀតថា លុះនៅព្រឹកថ្ងៃទី១៦នេះកំលាំងអាវុធហត្ថបានកសាងសំណុំរឿង ជនសង្ស័យទាំង១៣នាក់នេះទៅតុលាកុដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
ដោយ:ឃិន គន្ធា

851518260_7945_15536807756180332340 851519175_8024_16212260610638082361 photo829086004646357102 photo829086004646357103 photo829086004646357105