ថ្នាំញៀនជិត ២ លានគ្រាប់ ដែលបង្កប់ ក្នុងស្ពៃក្តោប ត្រូវក្រុម តម្រួតថៃរកឃើញ

0

ថៃឡង់. ជនសង្ស័យម្នាក់ដែលជាជនជាតិថៃ និងមានមុខរបរជាអ្នករកសុីបើករថយន្តដឹកបន្លែបោះអោយម៉ូយ នៅតាមបណ្តខេត្តឆ្ងាយៗ ត្រូវបានក្រុមតម្រួតថៃសហការជាមួយនឹងកំលាំងយោធាភូមិភាគ៣ ធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យ
រូបនេះកំពុងដឹកជញ្ជូនគ្រឿងញៀនជិត ២ លានគ្រាប់ ដោយបានដាក់បង្កប់នៅក្នុងគំនរស្ពៃក្តោប នៅលើរថយន្ត ។image
យោងតាមរបាយការណ៍ដែលព័តិមានទទួលបានគឺ កិច្ចប្រតិបត្តិការនេះត្រូវបានក្រុមតម្រួតថៃ ដែលបានសហការជាមួយនឹងកំលាំងយោធា បានធ្វើអោយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៤ ល្ងាច បន្ទាប់ពីសមត្ថកិច្ចទទួលបាន
ព័ត៌មានពីកំលាំង ក ស រួចមក គឺធ្វើអោយនៅចំណុចក្នុងទីតាំងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅតាមបណ្តោយផ្លូវអេសៀ ស្ថិតក្នុងស្រុកឥន្ទបុរី ខេត្តសុីងបុរីimage ប្រទេសថៃ ។រថយន្តដែលប្រព្រឹត្តបទល្មើសនោះម៉ាក តូយូតា ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ១៦០៩
គឺនៅលើរថយន្តមានដឹកស្ពៃក្តោបពេញទ្រុងរថយន្ត ដែលអ្នកបើកបរមានឈ្មោះ ចាវ សែនយ៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ៩ ឃុំសាន់ថាក់ ស្រុកណាណយ ខេត្តណាន
នៅពេលនោះដែរ កំលាំងតម្រួតថៃបានធ្វើការឆែកឆេរនៅក្នុងទ្រុងរថយន្តដែលពោរពេញដោយស្ពៃក្តោប ក៏បានប្រទះឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៨៧៨ដុំ ស្មើនឹងគ្រឿងញៀនចំនួន ១ ៨០០ ០០០ គ្រាប់ និងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់
ស្មើនឹងទម្ងន់ ១០ គីឡូក្រាម ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀន

image