រដ្ឋបាលក្រុងដូនកែវ បំភ្លឺថា វិនិយោគិន មិនក្ស័យធន ទុកផ្សារណាត់ ចោល ទេ តាកែវ៖រដ្ឋបាលក្រុងដូនកែវ បដិសេធ ថា ផ្សារណាត់មួយ ស្ថិតនៅក្រុងដូនកែវ

0

ខេត្តតាកែវ: មិនបានផ្អាកសកម្មភាពសាងសង់ ដោយសារអ្នកវិនិយោគក្ស័យធន  ដូចការផ្សាយរបស់សារពត៌មានមួយចំនួននោះទេ។
រដ្ឋបាលក្រុងដូនកែវ បានចេញសេចក្តីប្រកាសពត៌មានមួយនៅថ្ងៃសុក្រនេះ ដោយបញ្ជាក់ថា ផ្សារណាត់មួយនេះ នៅតែបន្តសាងសង់រាល់ថ្ងៃ បើទោះបីជាមានការយឺតយ៉ាវបន្តិចក្តី ដោយសម្រេចបានប្រមាណ៩០%ហើយ ហើយកំពុងពន្លឿនការធ្វើតូបលក់ដូរ ការដាក់ទ្វាររមូ ជណ្តើរយន្ត បង្កាន់ដៃ ជណ្តើរ និងការបោសសំអាត តែប៉ុណ្ណោះ។
អ្នកវិនិយោគផ្សារណាត់នេះ បានសន្យានៅចំពោះមុខលោកកងអាណាន់ អភិបាលក្រុងដូនកែវថា ក្រុមការងារ នឹងខិតខំបញ្ចប់ការងារដែលនៅសេសសល់ទាំងប៉ុន្មាននេះ ឲ្យរួចរាល់ជាស្ថាពរ នៅត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ ។ចំណែកជាន់ផ្ទាល់ដីវិញ បានរៀបចំរួចរាល់អស់ហើយ ដោយអនុញ្ញាតឲ្យក្រុមអាជីវករ ចូលលក់ដូរ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ការបំភ្លឺរបស់រដ្ឋបាលក្រុងដូនកែវ  បន្ទាប់ពីនាពេលថ្មីៗនេះ មានសារពត៌មានមួយចំនួនបានចុះផ្សាយថា អ្នកវិនិយោគសំណង់ផ្សារណាត់ បានផ្អាកការសាងសង់មួយរយៈ សង្ស័យថា ក្ស័យធន៕