ផ្លូវក្រួសក្រហមមួយខ្សែប្រវែង៣៩០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានជួសជុលឡើងវិញ នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨ ដោយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម យន្ដ មីន មានប្រសាសន៍ថា ផ្លូវ មួយខ្សែនេះ នឹងជួសជុលឡើងវិញសម្រាប់បងប្អូនប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើកាន់តែមានភាពងាយស្រួល ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ឯកឧត្តម បានស្នើអោយពលរដ្ឋទាំងអស់
ត្រូវចូលរួមថែរក្សាផ្លូវនេះដើម្បីអោយប្រើប្រាស់បានយូរអង្វែង ព្រោះវាជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
ឯកឧត្តម បន្តថា រដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងខិតខំដោះស្រាយបន្តទៀតក្នុងការបម្រើពលរដ្ឋអោយបានកាន់តែល្អថែមទៀត។ឯកឧត្តម បន្ថែមថា បើបងប្អូនមានបញ្ហាអ្វីត្រូវទាក់ទងមកអាជ្ញាធរមូលដ្ឋានដើម្បីអោយគាត់ជួយដោះស្រាយបានទាន់ពេលវេលាតែបើសិនណាមានការចាំបាច់អាចទាក់ទងជាមួយឯកឧត្តមផ្ទាល់តាមទូរស័ព្ទក៍បាន។
ជាមួយគ្នានេះដែរឯកឧត្តម យន្ត មីន បានផ្តាំផ្ញើអោយពលរដ្ឋទាំងអស់ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អ។ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ត្រូវគោរពច្បាប់ចរាចរណ៍ និងរួមគ្នាការពារសន្តិភាពដែលកំពុងមានអោយបានគង់វង្សក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនដើម្បីមានឱកាសអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនថែមទៀត។