យុវជនម្នាក់ ចុះមុជទឹកទន្លេសេសាន្តលង់ស្លាប់

0

ខេត្តរតនគិរី÷ យុវជនម្នាក់បានបាត់បង់ជីវិត ខណ:ដើរចុះទៅមុជទឹកទន្លេសេសាន្តលង់ស្លាប់តែម្តង បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០នឹង១០នាទីព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នៅត្រង់ចំណុចកំពង់ទឹក ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។

មន្ត្រីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េ ដែត ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឈូកស ឃុំរាប ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមករកស៊ីនៅភូមិឃុំកើតហេតុខាងលើ ។

មន្ត្រីនគរបាលបន្តថា មូលហេតុ ជនរងគ្រោះចុះទៅមុជទឹកទន្លេសេសាន្តតែម្នាក់ឯងប៉ុណ្ណោះ បានប្រជាពលរដ្ឋប្រទះឃើញស្លាប់បាត់បង់ជីវិតទៅហើយ ក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យក្ខឡោម