ឈាមស្រែកស្បែកហៅ ជនសង្សយ័ពាក់ពន្ធ័ករណីប្លន់សំលាប់ក្មេងស្រីយកក្រវិលកាឡៃ1គូរ ត្រូវនគរបាលព្រហ្មទណ្ឌ័ខេត្តកែបឃាត់ខ្លួនបានហើយ!!

0

កែប៖ កាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៦ វេលាថ្ងៃត្រង់ ក្មេងស្រីឈ្មោះ អែម លីហ្សា អាយុ ៧ឆ្នាំ ឪពុកឈ្មោះអែម វិចិត្រ អាយុ៣៣ឆ្នាំ ម្តាយឈ្មោះ ទ្រី ចិនអាយុ៣៣ឆ្នាំ រស់នៅភូមិimg_20161020_184411ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវឃាតករប្លន់សំលាប់យកក្រវិលកាឡៃ1គូរ ពេលនាងត្រឡប់មកពីចំការម្រចដែលមានចំងាយប្រមាណ1kmពីខាងជើងផ្ទះខ្លួន(ចំការក្នុងព្រៃខាងជើងផ្លូវរថភ្លើង)។សពត្រូវឃាតករយកទៅបោះចោលក្នុងអណ្តូងទឹកជាប់ផ្លូវលំក្នុងចំការស្វាយមួយកន្លែងខាងកើតចំការម្រេចដែលឪពុកម្តាយខ្លួនធ្វើប្រហែលជាង500ម៉ែត្រ។សពបានរកឃើញកាលពីម៉ោង7ព្រឹកថ្ងៃ17,10,2016 ដោយម្ចាស់ចំការខាងលើ។img_20161020_184429 ក្រោយរកឃើញសពនគរបាលខេត្ត បានសហការជាមួយកំលាំងមូលដ្ឋាន នឹងការដឹកនាំសំរបសំរួលពីព្រះរាជអាជ្ញារង ខៃ សម្ផស្ស នៃសាលាដំបូងខេត្តកំពត ព្រមទាំងកិច្ចសហការពីអង្គភាពការពារកុមារ(CPU)នឹងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតរយះពេលបីថ្ងៃ ទើបកំណត់នឹងឃាត់បានជនសង្សយ័ឈ្មោះ តេង ពឿន ប្រុស អាយុ 25 ឆ្នាំ នៅភូមិជាមួយគ្នា មុខរបរធ្វើស្រែ។ចំពោះមុខស
មត្ថកិច្ចយើង ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានសំលាប់ក្មេងស្រីខាងលើពិតបា្រកដមែន។
ករណីនេះ យើងកំពង់បន្តនិតិវិធីដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។img_20161020_184440
គួររំឮកថា កាលពីព្រឹកថ្ងៃ១៨,ខែតុលា,ឆ្នាំ២០១៦លោកឧត្តមសេនីយត្រី អ៊ីង សំអុល ការិប្រឆាំងភេរវកម្ម ស្នងការដ្ឋាននគរបាលខេត្តកែបនគរបាលខេត្លោកវរសេនីយឯក ប៉ូង សុខេង ស្នងការរងទទួលការងារព្រហ្មទណ្ឌ័នឹងមន្ត្រីនគរបាលខេត្ត ក្រុង ប៉ុស្តិរដ្ឋបាលបានសហការជាមួយមន្ត្រីនគរបាលព្រហ្មទណ្ឌ័ក្រសួងមហាផ្ទៃនឹងអង្គភាពCPUបានចុះទៅកន្លែងកើតហេតុម្តងទៀតដើម្បីពិនិត្យវាយតំលៃរឿងហេតុឲ្យបានច្បាស់លាស់ ហើយក៏បានចូលបុណ្យសពអង្ករ100kgនឹងទឹកសុទ្ធ20យួរ របស់ស្នងការនគរបាលខេត្តកែបនឹងប្រាក់100$ជារបស់អង្គភាពCPUសំរាប់គ្រួសារសពទុកធ្វើបុណ្យ7ថ្ងៃជូនកុមាររងគ្រោះផងដែរ៕

img_20161020_184444

 

img_20161020_184359

img_20161020_190721

img_20161020_184417

img_20161020_184435