​កូនស្រី​យក​ដំបង​វាយ​ក្បាល​ឪពុក​បែក​របួសធ្ងន់​ព្រោះ​ឪពុក​ស្រវឹង​យក​អង្កត់អុស​ប៉ង​វាយ​នាង​មុន​នាង​ខ្លាច​រលូត​កូន​

0

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវ​កូនស្រី​របស់ខ្លួន​យក​ដំបង​អុស​វាយ​ចំក្បាល​បណ្តាលអោយ​បែក​រងរបួស​ធ្ងន់ ព្រោះតែ​គាត់​ស្រវឹង​និយាយ​ច្រើន​រករឿង​វាយ​កូន​មុន កូនស្រី​ខ្លាច​ឪពុក​វាយ​នាង​រលូត​កូន​ក៏​វាយ​ឪពុក​មុន​តែម្តងទៅ​ដើម្បី​ការពារ​ខ្លួន​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​៧​និង​១៥​យប់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍​។ ​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ ថោ​ ​មូល អាយុ​៦២​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ គាត់​ជាម​នុស្ស​ចូលចិត្ត​ស្រា​ផឹក​ស្រវឹង​រាល់ថ្ងៃ ។ មុនពេល​កើតហេតុ​គាត់​បាន​ស្រវឹង​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន ធ្វើអោយ​កូនចៅ​ក្នុងផ្ទះ​ទាំង​៦​នាក់​ធុញ​ធ្រា​ន់ ពេលនោះ​កូនស្រី​ឈ្មោះ ថោ ម៉ាប់ អាយុ​ ២១​ឆ្នាំ មាន​ផ្ទៃពោះ​២​ខែ ប្តី​នាង​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ក៏បាន​ឃាត់​ថា​៖ កុំអោយ​និយាយ​ច្រើនពេក​ស្ងាត់​មាត់​ខ្លះៗ​ទៅ​។

ខ​ណះ​នោះ​ឪពុក​គេ​ខឹង​ក៏បាន​ទាញយក​ដំបង​ ​អង្កត់អុស​បំរុង​វាយ​នាង ឃើញ​ដូច្នេះ​ដោយ​នាង​ខ្លាច​ឪពុក​វាយ​នាង​រលូត​កូន នាង​ក៏បាន​យក​ដំបង​ជា​អង្កត់អុស​វាយ​ចំក្បាល​ឪពុក​បែក​របួសធ្ងន់ មុន​តែម្តងទៅ​។​ ​ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា បុរសរងគ្រោះ​ក៏បាន​មកប្តឹង លោក​មេភូមិ និង​លោក​មេឃុំ អោយជួយ​ដោះស្រាយ​អោយ​។

ក្រោយពី​បានធ្វើ​ការអប់រំ​ដល់​ជនរងគ្រោះ​និង​ ​កូនស្រី​ដែល​បាន​បង្ក​របួសស្នាម ជនរងគ្រោះ​និង​កូនស្រី ក៏បាន​ស្រុះស្រួល​ជានា​គ្នា​វិញ​មិន​ប្តឹងផ្តល់​គ្នា​ទៀតឡើយ​។​ ​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ កាលពី​ឆ្នាំមុន​កូន​គាត់​ឈ្មោះ ថោ កៃ ក៏បាន​ ​វាយ​ឪពុក​រូបនេះ អោយ​រងរបួស​ដេរ​ជាង ១០​ថ្នេរ រួច​ម្តងមកហើយ ដែល​រឿង​កាលណោះ​ក៏​មិន​ខុសពី​រឿង​ខាងលើ​នេះដែរ ព្រោះតែ​រឿង​ស្រវឹងខួប​រាល់ថ្ងៃ ដែល​គួរតែ​ ​ជៀសវាង​អោយបាន ដើម្បី​កុំអោយ​កើតឡើង​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ និង​អាច​មានទោស​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ទៀតផង​៕10352772_1575736322652745_6093021782343256089_n 10464333_1575736282652749_9166872089866785109_n 10411816_1575736305986080_5122607201508380029_n(1)