នគរបាលស្រុកគិរីវង់ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ពន្ធ័ករណីរក្សាទុកកញ្ឆាក្រៀមជិត២០គីឡូក្រាម

0

តាកែវ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ដែលរក្សាទុកកញ្ឆាក្រៀមខុសច្បាប់ជិត២០គីឡូក្រាម ត្រូវបានកំលាំងជំនាញនៃអធិការនរគបាលស្រុកគិរីវង់ចុះ

បង្ក្រាបបាននៅចំណុចគោលដៅផ្ទះ២កន្លែងផ្សេងគ្នា នៅចំណុចជើងភ្នំចំការស្វាយប៉ាកខ្ចាយ  ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលា ម៉ោង១៤នឹង៥០នាទី។ អធិការស្រុកគិរីវង់លោក យុគ សារ៉ាត់បានអោយដឹងថាក្រោយពីមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនរគបាលខេត្តតាកែវ លោកបានដឹកនាំកំលាំងចុះបង្ក្រាបទីតាំងរក្សាទុកកញ្ឆាក្រៀមចំនួន២កន្លែងឃាត់ខ្លួនមនុស្សចំនួន៣នាក់ ដោយចំណុចទី១ផ្ទះ របស់ឈ្មោះ នាង នីស៊ាង ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ រក្សាទុកកញ្ឆាក្រៀមក្នុងផ្ទះ ចំនួន១៣,៥គីឡូក្រាម
ចំណុចទី២ផ្ទះ របស់ ចៅ ថាន់លឿង ភេទប្រុស អាយុ ៣៤ឆ្នាំ  នឹង ប្រពន្ធឈ្មោះ  អាន់ នាងគង់ អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានកញ្ឆារក្សាទុកក្នុងផ្ទះចំនួន៥,៥គីឡូក្រាម ។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់សមត្ថកិច្ចក៏បានធ្វើការសាកសួរជុំវិញបញ្ហាកញ្ឆាទាំងនេះ ដោយពួកគេបានសារភាពថាកញ្ឆានេះជារបស់ឈ្មោះ  ជ័យ សារីទ្ធ ( ហៅឆក ) ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានយកមកផ្ញើពួកគេហើយគេអោយតម្លៃជាលុយ២០.០០០៛ ( ពីរម៊ឺនរៀល ) ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតីវិធីច្បាប់ ៕