ឯកឧត្តម ជាវ តាយ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពត

0

ខេត្តកំពតរ សៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត។

ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់មន្ត្រីរាជការខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាជួនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខេត្ត ដោយឈរលើ កត្តារួមគិត រួមធ្វើ រួមទទួលខុសត្រូវ។

ក្នុងពិធីនារសៀលនេះ ឯកឧត្តមបានឧបត្ថម្ភថវិកា សរុប ១៣,៣០០ ដុល្លាអាមេរិក ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ចំនួន១៣៣នាក់ ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លា។