បន្លែ​គ្មាន​ជាតិគីមី​កំពុង​ពេញនិយម ជា​ធ្នាក់​ទាក់​កសិករ​ឲ្យ​គិត​ឡើង​វិញ​ពី​បញ្ហា​សុខភាព​

0

ស្ទឹងត្រែង​៖​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មាន​ការនិយម​បន្លែ​គ្មាន​ថ្នាំ​គីមី​គឺជា​បន្លែ​កំពុង​ពេញនិយម ឱ្យ​កសិករ​គិត​ឡើង​វិញ ដ្បិត​អ្នក​បរិភោគ បាន​ចាប់ផ្តើម​គិត​អំពី​សុខភាព​រស់នៅ ក្នុងពេល​ដែល​នៅ​លើ​ទីផ្សា​អាជីវករ​បាន​ដាក់តាំង​លក់​បន្លែរ​នាំចូល​ពី​ប្រទេស​ជិតខាង​នោះ​ច្រើន​

ជាង​បន្លែរ​ក្នុងស្រុក​។ 
           ​លោកស្រី​សែម​ចន្ថា​អ្នកលក់​បន្លែរ​បាន​និយាយថា​៖​បន្លែរ​ក្នុងស្រុក​សព្វថ្ងៃ​ផ្គត់ផ្គង់​ដល់​អ្នក​បរិភោគ​មិន​គ្រប់គ្រាន់​ទេ​តំរូវ​ឲ្យ​អាជីវករ​មួយចំនួន​ទិញ​បន្លែរ​នាំចូល​ពី​ប្រទេសជិតខាង​មក​លក់​បន្ថែម​ដើម្បី​ចំណុះ​ឲ្យ​បន្លែ​ដាំ​ដុះ​ដោយ​ជីធម្មជាតិ នៅក្នុង​ស្រុក​។​
​    ​លោកស្រី​បន្ត​ថា​បន្លែ​ក្នុងស្រុក​សព្វ​នៅ​មាន​បរិមាណ​តិចតួច​មិន​អាច​តម្រូវ​ទីផ្សារ​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​អ្នក​បរិភោគ​សព្វថ្ងៃ ចូលចិត្ត​បន្លែ​ក្នុងស្រុក  ជាង​បន្លែ​នាំចូល​ពី​ប្រទេស​ជិតខាង  ដោយសារ​បន្លែ​ក្នុងស្រុក ដាំ​ដោយ​ជី​ធម្មជាតិ មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​ការលក់ដូរ​ងាយស្រួល មិន​ពិបាក​ឡើយ​។​នៅក្នុង​ពេល​ដែល​អ្នក​បរិភោ​គគិត​ពីសុខភាព ទីផ្សារ​មិន​មាន​បន្លែ​គ្រប់គ្រាន់ កសិករ​គួ​បង្កើនការ​ដាំដុះ​បន្ថែមទៀត តម្រូវ​ទីផ្សារ និង​ទទួលបាន​នៅ​កម្រៃ ដើម្បី​ដោះស្រាយ​ជី​ភាព​ក្នុង​គ្រួសារ ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។​
​លោក​ពិសិដ្ឋ​ប្រធាន​ប្រមូល​ពន្ធ​នៅក្នុង​ផ្សា​ស្ទឹងត្រែង​បាន​ទទួលស្គាល់​ថាៈ​បច្ចុប្បន្ន​នេះ អ្នក​បរិភោគ​មាន​ការនិយម​បន្លែ​គ្មាន​ថ្នាំ​គីមី​ឡើងវិញ ដ្បិត​ពួកគាត់ បាន​ចាប់ផ្តើម​គិត​អំពី​សុខភាព​ដោយសារ​មាន​បន្លែ នាំចូល​ពី​ប្រទេស​ជិតខាង​ក្នុង​មួយ​ថ្ងៃ​មិនតិចជាង​២​ឬ​៣​ឡាន​តូ​រិះ​នោះទេ​។​ហើយ​បន្លែរ​ទាំងនេះ​អាច​មួយ​ភាគ​ប៉ះពាល់​ដល់​ផ្នែក​សុខភាព​ទើប​ប្រជាពលរដ្ឋ​គាត់​ងាក​មក​បរិភោគ​បន្លែ​ក្នុងស្រុក​វិញ​ដូចជា​ត្រ​យោង​ចេក ក្រអៅ​ឈូក ត្រប់ ស្លឹក​បាស ត្រគួន ល្ពៅ ប្រលិត ពោត ននោង​ជាដើម​។​ល​។​
​លោក​បន្ថែមថា​៖ ការនិយម​ទទួលទាន​បន្លែ​គ្មាន​ជាតិគីមី ឬ​បន្លែ​សរីរាង្គ​នេះ  បាន​ធ្វើ​ឲ្យ​ទីផ្សារ​បន្លែ​ធម្មជាតិ មាន​ការរីកចំរើន​ហើយ​ការនិយម​បន្លែ​សរីរាង្គ​បាន​ទាក់ទាញ កសិករ​ឲ្យ​ងាក មក​ផលិត​បន្លែ​សរីរាង្គ​វិញ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ដោយសារតែ​ពួក​លោក​បាន​ទទួល​កំរៃ​ខ្ពស់ សំរាប់​ដោះស្រាយ​ជីវភាព​រស់នៅ​គួបផ្សំ​នឹង​ស្ថិរភាព​ទីផ្សារ​។​
​សូមបញ្ជាក់​ថា​៖​បន្លែរ​ដែល​កសិករ​ដាំ​ដុះ​នៅតាម​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង​យកមក​ផ្គត់ផ្គង់​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មិន​គ្រប់គ្រាន់​ទើប​មាន​ការនាំ​បន្លែ​ចូល​ពី​ខេត្ត​នានា​និង​ប្រទេស​ជិតខាង​និង​ធ្វើ​ឲ្យ​ទីផ្សា​បន្លែរ​មាន​តំលៃ​ខ្ពស់​៕​

DSCN0259 DSCN0261