​បុរស់​ម្នាក់​អាង​មាន​បងប្អូន​ធ្វើ​ធំ​ចូល​អុកឡុក​ក្នុង​បា​ត្រូវ​អាវុធហត្ថ​បាប់​យកទៅ​ព្រមាន​យ៉ាង​ចាស់ដៃ​

0

​ខេត្ត​បន្ទាយ​មា​ប​ជ័យ​ ​បុរស់​ម្នាក់​សាច់ឈាម​ស្បែក​ស​ទំនងជា​កូនកាត់​ចិន​ហើយ​បាន​អួត​ក្តែ​ងៗ​ថា​ខ្លួន​មាន​បងប្អូន​ធ្វើ​ធំ​ហា​៊​ន​ចូលទៅក្នុង​បា​ផឹកស្រា​ស្រវឹង​អុកឡុក​ពេញ​ក្នុង​បា​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចាប់​យកទៅ​ព្រមាន​យ៉ាង​ចាស់ដៃ​។​ការចាប់ខ្លួន​ជនកំហូច​នោះ​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី ២០​ខែសីហា​ឆ្នាំ​២០១៤ នៅ​ក្លឹប​កំ​សាន​ហ្គោល​ឌិន​ស្តា​បឹង​ឈូក​នៅ​ភូមិ​១​សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

​លោក ឧ​ត្ត​ម​សេនី​យ៏ ត្រី​. ឨ​ប៊ូ​រិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខ​រត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ យឹ​ង​ថន ភេទ​ប្រុស​អាយុ​៣១ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ឱ​ពុក​ឈ្មោះ សាំង​ទី ម្តាយ​ឈ្មោះ សៅ​សុធី​ប្រពន្ធ​ឈ្មោះ ង៉ែត​គង្គា មានកូន​ស្រី​ចំនួន​២​នាក់ ។​image (4)

លោក ឨ​ប៊ូ​រិ​ន​បាន​និយាយ​បន្តថា​ម៉ុ​ន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ចូល​ផឹក​ស៊ី​ហាង​ក្លឹប​កំសាន្ត​ហ្គោល​ឌិន​ស្តា​នៅ​បឹង​ឈូក​តាំងពី​ព្រលប់​រហូតដល់​ម៉ោង​១១​យប់​បាន​ស្រវឹង​ជោគ​រួច​ស្រែក​ឡូឡា​ពេញ​តែ​ក្នុង​ក្លឹប​ធ្វើ​ឲ្យ​មាន​ភាពចលាចល​នៅតែ​ទីនោះ ស្រាប់តែ​ជន​នោះបាន​ជេរប្រមាថ​មើលងាយមើលថោក​ដល់​កំលាំង​សន្តិសុខ​ហើយ​ជននេះ​ក៍មាន​អំនួត​អួតអាង​ថា​រូបគេ​ក៍មាន​បងប្អូន​បក្សពួក​ធ្វើ​ធំ​មិន​ខ្លាច​អ្នកណា​ទេ​។​

ដោយសារតែ​ជន​នោះ​ស្រា​ចូល​ពោះ​និយាយ​ស្តាប់​គ្នា​លែង​បាន​កំលាំង​សន្តិសុក​ក៏​ទូ​រស​ទ្ធ័​ហៅ​កង​អាវុធ​ហ​ត្ត​ក្នុង​ខេត្ត​ឲ្យ​ចុះមក​ធ្វើការ​បង្ក្រាប​ជនកំហូច​នោះ​យកទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​អប់រំ​រួច​ធ្វើការ​ព្រមាន​យ៉ាង​ចាស់ដៃ​ថែមទៀត​ផង​។​ ​ក្រោយ​ពេលដែល​ខ្លួន​ស្វាង​ស្រវឹងស្រា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ដោយសារតែ​ខ្លួន​ស្រវឹងស្រា​ខ្លាំងពេក​ទើប​ខ្លួន​និយាយ​ពុំ​ដឹង​ខុសត្រូវ​យ៉ាង​ដូច្នេះ​ថ្ងៃក្រោយ​ខ្លួន​និង​ឈប់​ប្រព្រឹត្តិ​អំពើ​ដ៏​ថោកទាប​នេះ​បន្ត​ហើយ​រួច​និង​ខិតខំ​កែខ្លួន​ឲ្យ​ទៅជា​មនុស្ស​ល្អ​៕