​កា​ហ្គា​វ៉ា (Kagawa) ជម្រុញ​ឲ្យ Manchester United លេង​ដោយ​ប្រុងប្រយ័ត្ន​

0

​ពេល​ប្រកួត​ជាមួយ អូឡាំពិក​កូ​ស​(Olympiacos) នៅក្រៅ​ផ្ទះ​យប់​នេះ​ ​ខ្សែបម្រើ​អន្តរជាតិ​ជប៉ុន​របស់​បិសាច​ក្រហម Manchester United កីឡាករ ស៊ីន​ជី កា​ហ្គា​វ៉ា (Shinji Kagawa) បាន​សង្កត់ធ្ងន់ថា Manchester United នឹង​ទទួលបាន​លទ្ធផល​ល្អ​ចំពោះ​ការប្រកួត​ក្រៅ​ផ្ទះ​ជាមួយ អូឡាំពិក​កូ​ស (Olympiacos) ក្នុង​ក្របខណ្ឌ Champions League នៅ​យប់​នេះ ។​ ​ក្រុម​ទាំងពីរ​នឹងធ្វើ​ការប្រកួត​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ជើង​ទី ១ ក្នុង​ទីក្រុង​អា​តែ​ន​មុនពេល​លេង​ជើង​ទី ២ នៅ​ទឹកដី អូ​ល​ត្រា​ហ្វ​ត (Old Trafford) វិញ​នៅ​ខែក្រោយ ។​ ​

បិសាច​ក្រហម​បាន​ធ្លាក់​នៅ​វគ្គ​នេះ​ក្រោម​ស្នាដៃ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid កាលពី​រដូវ​កាល​មុន ទើប​ធ្វើ​ឲ្យ កា​ហ្គា​វ៉ា (Kagawa) ជម្រុញ​ឲ្យ​ក្លិប​បិសាច​ក្រហម​លេង​ដោយ​ប្រុងប្រយ័ត្ន​បំផុត រង់ចាំ​ធ្វើការ​វាយបក​វិញ​នៅពេល​មកលេង​នៅ​ទឹកដី​ខ្លួនឯង ។​ ​

កា​ហ្គា​វ៉ា (Kagawa) បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា “​ឈាន​មកដល់​វគ្គ​នេះ​គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ការប្រកួត​នៅក្រៅ​ផ្ទះ​ពិតជា​សំខាន់ យើង​ធ្លាប់បាន​ជួប​បទពិសោធន៍​ជាច្រើន​មកហើយ​” ។​ ​

គួរ​បញ្ជាក់ថា សម្រាប់​ប្រវត្តិ​ជួបគ្នា ៤ ប្រកួត​ចុងក្រោយ​គឺ Manchester United បាន​យកឈ្នះ អូឡាំពិក​កូ​ស (Olympiacos) ទាំង​៤​ប្រកួត ហើយ​នៅ​យប់​នេះ គេ​រំពឹងថា Manchester United នឹង​រក្សា​ប្រវត្តិ​ដ៏​ល្អ​នេះ​បាន​បន្តទៀត ៕Kagawa_2797826