ខ្យល់កន្ត្រាក់លាយឡំនិងរន្ទះ បាញ់ដើមប្រេងខ្យល់ បាក់សង្កត់លើសិស្សរបួសនិងសន្លប់៦នាក់

ខេត្តបាត់ដំបង : យ៉ាងហោចណាស់ក៏មានសិស្សសាលាចំនួន៦នាក់ដែរ ដែលបានដួលសន្លប់ ខណ:ពេលដែលមេឃកំពុងភ្លៀង ក៏ស្រាប់តែមានរន្ទះបាញ់ទៅលើដើមអាកាស្យា បណ្តាលអោយបានសង្កត់ទៅលើសិស្សទាំងនោះតែម្តង។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៣ និង៣០នាទី ចំណុចខាងមុខសាលាអនុវិទ្យាល័យរតន:មណ្ឌល ក្នុង ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នៅមិនករណីនេះកើតឡើង គឺ មានភ្លៀងមួយមេធំលាយទ្បំ និងខ្យល់បានបង្កជា ឧបទ្ទហេតុរន្ទះបាញ់ ដើមអាកាសស្យា នៅមុខសាលាអនុវិទ្យាល័យរតនមណ្ឌលបណ្ដាលអោយបោកទៅលើសិស្សរបួស និង សន្លប់ចំនួន៦នាក់ ដោយសារ តែសិស្ស ចេញក្រៅបន្ទប់ថ្នាក់រៀន ។ សិស្សដែលដួលសន្លប់នោះមានឈ្មោះ
១-ឈ្មោះ ធី ណាភីវ ភេទស្រីអាយុ១៥ឆ្នាំ រស់នៅ ភូមិអណ្តើកហែប ឃុំអណ្ដើកហែប ២-ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំភូមិគីឡូ៣៨ ឃុំត្រែង ៣-ព្រើយ កញ្ញា ភេទស្រី១៣ឆ្នាំ ភូមិអណ្ដើកហែប ឃុំអណ្តើកហែប ៤-ឈ្មោះ រី ធីតា ភេទស្រីអាយុ១៤ឆ្នាំ ភូមិគីឡូ៣៨ ឃុំត្រែង ៥-ឈ្មោះ ឡូត មីនា ភេទស្រីអាយុ១៥ឆ្នាំភូមិចំការល្មុត ឃុំស្តៅ (របួសធ្ងន់បញ្ជូនទៅមន្ទីពេទខេត្ត)និង
៦-ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំភូមិគីឡូ៣៨ ឃុំ ត្រែង
បច្ចុប្បន្នសិស្សទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ អត្ថបទ : ព្រាប.ស