រថយន្តមួយគ្រឿងធ្លាក់ចូលក្នុងអាងទឹកកំពីងពួយ ស្លាប់អ្នកបើកបរម្នាក់

0

ខេត្តបាត់ដំបង ÷ រថយន្តមួយគ្រឿង ត្រូវបានពលរដ្ឋប្រទះឃើញធ្លាក់ចូលទៅក្នុងទឹកអាងកំពីងពួយ ដែលគេដឹងថា នៅក្នុងរថយន្តនោះអាចមនុស្សស្លាប់នៅខាងក្នុងផងដែរ ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនៅឡើយ   ការភ្ញាក់ផ្អើលនេះបានកើតឡើង នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។   បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលស្នាក់នៅក្បែៗនោះបាននិយាយថា ពួកគាត់មិនបានចាប់អារម្មឡើយ ដោយគ្រាន់តែបានឮសម្លេងរថយន្តរោទ៍តែបន្តិចហើយក៏ស្ងាត់ទៅ គឺនៅចន្លោះប្រហែលម៉ោង៩ ទៅម៉ោង១០យប់ ថ្ងៃទី២៦ កញ្ញានេះ លុះព្រឹកឡើងទើបដឹងថាមានរថយន្តធ្លាក់ចូលក្នុងអាង។   រថយន្តនោះមានពាក់ស្លាកលេខ បាត់ដំបង 2G-9989

ដោយភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ ដោយក្រោយមកគេបានដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ហេង បណ្ឌិត បានបាត់បង់ជីវិតក្នុងអាយុ២៨ឆ្នាំ គឺបានស្លាប់នៅក្នុងរថយន្តនោះតែម្តង ដោយបច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ ៕ អត្ថបទ : ព្រាប.ស