រោងសិប្បកម្មកែរច្នៃដុះស្លែអត់ច្បាប់មួយកន្លែងកំពុងធ្វើសកម្មភាព អាច្រៀកឈើយ៉ាងរលូនមានឈើមូលនិងដុលខ្នាតយក្សសមត្ថកិច្ចជំនាញមិនអើរពើ ស្ថិត នៅ ភូមិកោះរុន ឃុំតាសាល ស្រុកឪរ៉ាល់

0

ខេត្តកំពង់ស្ពឺ÷ ជាក់ស្តែនៅថ្ងៃទី ១៩ខែ មករា ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មានយើងខ្ញុំបានចុះយកព័ត៌មាននៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជួបរោងសិប្បកម្មកែរច្នៃមួយកន្លែង ដោយមានឈើមូល នៅក្នុងតំបន់នោះជាច្រើនកំណាត់ដែលមានមុខកាត់ធំៗដាក់ពាសពេញផ្ទៃដីក្នុងបរិវេណរោងសិប្បកម្មកែរច្នៃអត់ច្បាប់ ដោយពុំមានអ្នកណាហ៊ានប្រាប់ឈ្មោះម្ចាស់រោងសិប្បកម្មនោះឡើយ ដែលស្ថិតនៅភូមិកោះរុន ឃុំតាសាល ស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងសិប្បកម្មកៃច្នៃខាងលើនោះដែលមានឈើដុលយ៉ាងសំបើមដាក់រណូករណែលពាសពេញដីដោយមិនខ្វល់ខ្វាយដល់មន្ត្រីជំនាញនោះឡើយ មួយវិញទៀតតាមការបង្ហើបពីរកូនជាងធ្វើការនៅទីនោះ បានប្រាប់ឲ្យដឹងថា ទីតាំងនេះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅ ភូមិកោះរុន ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺភ្លាមៗនោះដែរក្រុមអ្នកសារព័ត៌មានយើងបានថតផ្តិតយករូបភាពនិងចំណុចយាមការ ដើម្បីផ្តល់ព័ត៌មានមួយនេះនិងរាយការណ៌
ជូនទៅលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ផងដែរ តែ ហាក់បីដូចជាមានភាពអាថកំបាំងអ្វីមួយលាក់នៅពីរក្រោយខ្នង គឺបានចម្លើយត្រឹមតែ ចាំឲ្យកូនចៅចុះទៅត្រួតពិនិត្យមើលនាពេលក្រោយព្រោះពេលនេះនៅ
កន្លែងពុំមានកម្លាំងគ្រប់គ្រាន់នោះទេ? ។

យោងតាមប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា ទីតាំងរោងសិប្បកម្មកៃច្នៃនៅភូមិឃុំខាងលើនោះដោយគេសង្ស័យថា គឺគ្មានច្បាប់អនុញ្ញាតនោះឡើយ បានបើកធ្វើសកម្មភាពអាជីវកម្មជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចឬមន្ត្រីជំនាញមករំខានម្តងណានោះទេ?គឺដំណើរការបានយ៉ាងរលូន រហូតមក
ដល់សព្វថ្ងៃនេះ រងចាំមើលថា ក្រោយ
ពីរអង្គភាពយើងធ្វើការផ្សព្វផ្សាយក៌ដូច
ជាការជូនដំណឹងពីរអំពីសកម្មភាពរោង
សិប្បកម្មកែរច្នៃទិញឈើមូលធំមកដាក់ត្រៀបត្រាពាសពេញដីបង្អួតសម្ញែងមុខសមត្ថកិច្ចនិងមន្ត្រីជំនាញដោយមិនខ្វល់ខ្វាយទៅនិងច្បាប់ទម្លាប់នោះឡើយ មិនតែប៉ុណ្ណោះ បាននិយាយឌឺដងឲ្យអ្នកសារព័ត៌មានយើងថា ថតឲ្យច្បាស់ៗទៅហើយយកទៅផ្សាយផងកុំថតយកទៅទុកដើម្បីឲ្យគាត់បានល្បីផង គាត់បើករាប់ឆ្នាំហើយ គាត់មិនខ្លាចនោះទេ?ចង់ផ្សាយចង់រាយការណ៌ដល់ណាដល់ទៅក៌គាត់អត់ខ្វល់ដែរ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាង
ម៉ុតម៉ាំថានិងជ្រាបជាព័ត៌មានដល់ថ្នាក់
ដឹកនាំក្នុងខេត្តកំពង់ស្ពឺជាពិសេស លោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោកនិងចាត់វិធានការធ្វើការទប់ស្កាត់បិទរោងសិប្បកម្មខាងលើនេះ
និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់ ពីរព្រោះម្ចាស់ខាងលើនោះ
កំពុងសម្រុកដឹកឈើចូលយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ថ្ងៃ
ផងដែល។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើ
ការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ
ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា
គឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕សុខ គឹមសៀន