សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងឃុំកំពង់គោ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៩  ខែមេសា  ឆ្នាំ២០២៤  សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ:កម្មាធិការសាខា បានចាត់ឲ្យលោកជំទាវ លំ គន្ធារី
អនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារលោក ស៊ឹម សុលាង ប្រពន្ធឈ្មោះ ពឿន ចាន់  ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ  កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បណ្តាលមកពីភ្លើងចង្រ្គាន ដែលមានទីតាំងនៅភូមិបូពឹង  ឃុំកំពង់
គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី  បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា  ដែលផ្តាំផ្ញើសួរសុខទុក្ខពីចំងាយ  លោកតែងតែគិតគូរពីជីវភាពរស់នៅរបស់បងប្អូប្រជាពលរដ្ឋព្រមទាំងជនងាយរងគ្រោះបំផុត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះ លោកជំទាវអនុប្រធានបានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយផ្សេងៗ ពិសេសភ្លើងទៀន ចង្រ្គាន ត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ដែលតែងតែកើតឡើងមិនអាចដឹងមុន រួមទាំងចូលរួមលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកឱ្យបានគ្រប់គ្រាន់ ។

ជាមួយគ្នានេះអំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥ គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ,  ឃីត (សារុង ក្រមា មុង ភួយ)  តង៎១ កន្ទេល១ ឆ្នាំង២ និងថវិកាមួយចំនួនផងដែរ ។អត្ថបទតំបន់សុខរងកំពង់ធំ