កប៉ាល់​នេសាទ​ម៉ាឡេស៊ី​១៨០០​គ្រឿង នាវិក​ជាង​២​ម៉ឺន​នាក់​ចូលរួម រុករក​យន្ដហោះ​នៅ​ដែនសមុទ្រ​

​កាលពី​យប់​ថ្ងៃ​ទី​១០​មីនា មន្ដ្រី​ម៉ាឡេ ស៊ី​បានស្នើ​ដល់​កប៉ាល់​នេសាទ​ប្រមាណ ១៨០០​គ្រឿង​ចូលរួម​រុករក​យន្ដហោះ ប៊ូ​អ៊ី​ញ​៧៧៧ ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី ៨​មីនា ។ រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​និង ឧស្សាហកម្ម​ម៉ាឡេស៊ី​លោក Ismail Sabri Yaakbo បានឱ្យដឹងថា មន្ដ្រី​រដ្ឋា​ភិ បាល​ម៉ាឡេស៊ី​

បាន​ស្នើ​ដល់​កប៉ាល់​នេសាទ ដល់​ទៅ​១៧៨៨​គ្រឿង មក​ពី​រដ្ឋ​ចំនួន​៥ តាម​ឆ្នេរសមុទ្រ​ចូលរួម​សកម្មភាព​រុក រក​យន្ដហោះ​ដែល​បាត់​ខ្លួន ។ សកម្មភាព ខាងលើ​ក្នុង​គោលដៅ​ជំរុញ​ការរុករក​ឱ្យ បាន​ឆាប់​បំផុត ។ ក្រុម​អ្នកជំនាញ​ក៏បាន រុករក តែ​មិន​ទាន់​មាន​លទ្ធផល​នៅឡើយ​។ 
​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ពង្រីក​ការ រុករក​នៅ​តំបន់​សមុទ្រ​ប្រទេស​ម៉ាឡេស៊ី គ្រាន់​បាន​ឃើញ​វត្ថុ​ចំឡែក ឬ​បំណែក យន្ដហោះ​ដែល​បាន​បាត់​នោះ​។ ម៉ាឡេស៊ី នឹង​បង្កើន​បរិវេណ​រុករក​បន្ថែម ១៨៥ គីឡូម៉ែត្រ​ទៀត ហើយ​បើ​នៅតែ​មិន មាន​តម្រុយ​នឹង​បន្ដ​ពង្រីក​ទីតាំង​រុករក បន្ថែម ។ 
​ក្នុងពេល​ជាមួយគ្នា​នេះ​អាមេរិក​បាន បញ្ជូន​នាវាចម្បាំង​ទី​២​ទៅ​កាន់​តំបន់ ប្រទេស​ចិន​ភាគខាងត្បូង​រុករក​យន្ដហោះ បាត់​ខ្លួន ។ នាវាចម្បាំង​ប្រភេទ USS Kidd ចូលរួម​ក្នុង​សកម្មភាព ក្រោយ ពេល​មន្ដ្រី​ម៉ាឡេស៊ី​ប្រកាស​ពង្រីក​ទីតាំង រុករក ។ នាវា​របស់​អាមេរិក​បាន​បំពាក់ កាមេរ៉ា​ទំនើប​ដែល​អាច​ត្រួតពិនិត្យ​មើល ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ​បាន​យ៉ាង​ល្អ ។ 
​លទ្ធផល​ស្រាវជ្រាវ​ពី​ប្រេង​អណ្ដែត លើ​ដែនសមុទ្រ​បង្ហាញឱ្យឃើញថា ប្រេង ទាំងនោះ​មិនមែន​ជា​របស់​យន្ដហោះ​ដែល បាត់​ខ្លួន​នោះឡើយ ។ មន្ដ្រី​ម៉ាឡេស៊ី​ក៏ មិន​បាន​រកឃើញ​វត្ថុ​ណាមួយ​ដែល​សង្ស័យ ថា​ជា​បំណែក​យន្ដហោះ​នោះឡើយ ។ 
​ការ​ស្រាវ​ជ្រ​*​ា​វរ​បស់​ក្រុម​ជំនាញ ម៉ាឡេស៊ី​បានបញ្ជាក់​ថា យន្ដហោះ​ដែល បាត់​ខ្លួន​ខាងលើ ក៏​អាច​ជា​ស្នាដៃ​ក្រុម ភេរវកម្ម ក្រុម​ជំនាញ​ប្លន់​យន្ដហោះ ទើប​មិន​បន្សល់ទុក​ស្លាកស្នាម​សញ្ញា​ណា មួយ​ក្នុង​ការរុករក ។ 
​ក្រុម​សាច់ញាតិ​ដែល​មាន​អ្នកដំណើរ នៅលើ​យន្ដហោះ​នោះ​បង្ហាញ​អារម្មណ៍ ខឹងសម្បា​យ៉ាង​ខ្លាំង​រហូត​មកដល់​ពេល នេះ យន្ដហោះ​បាន​បាត់​ខ្លួន​៤​ថ្ងៃ​មក ហើយ ប៉ុន្ដែ​នៅតែ​មិន​ទាន់​រកឃើញ តម្រុយ​ណា​មួយ​។ ចំណុច​ទាំង​នោះ​ហើយ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា បច្ចេកវិទ្យា នៅលើ​ពិភពលោក​ក្នុង​ការតាមដាន វត្ថុ​ចំឡែក​ហោះហើរ​លើ​ដែនអាកាស ដូចជា​គ្មាន​ន័យ គ្មាន​ប្រយោជន៍​ទាល់តែ សោះ បានត្រឹមតែ​ការ​អួតអាង​ប៉ុណ្ណោះ ដោយ​សូម្បី​តែ​យន្ដហោះ​បាត់​ខ្លួន​៤​ថ្ងៃ​មក ហើយ​នៅតែ​មិន​អាច​រកឃើញ ។​
​ពិភពលោក​បន់ស្រន់​ដល់​យន្ដហោះ ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​។ ពលរដ្ឋ​ដែល បាន​តាមដាន​ព្រឹត្ដិការណ៍​បាត់​យន្ដហោះ បានរួម​គ្នា​ធ្វើ​ពិធី​បន់ស្រន់​មួយ​ដល់​អ្នក ដំណើរ​និង​យន្ដហោះ​បាត់​ខ្លួន សូម​ឱ្យ​អ្នក ទាំងនោះ​មាន​សេចក្ដីសុខ ។ ប្រទេស ជាង​៩​បាន​ចូលរួម​រុករក ប៉ុន្ដែ​នៅតែ​គ្មាន លទ្ធផល​ជា​វិជ្ជមាន​នោះឡើយ ។ 
​នៅក្នុង​ព្រឹត្ដិការណ៍​ដែល​ពាក់ព័ន្ធ​នោះ ដែរ អនុប្រធាន​នៃ​ក្រុមហ៊ុន​អាកាសចរ ម៉ាឡេស៊ី​អ៊ែ​ឡាញ​បាន​ប្រកាសថា នឹង ផ្ដល់​ជំនួយ​ដល់​សាច់ញាតិ​អ្នកដំណើ​រលើ យន្ដហោះ​ប្រមាណ​៥​ពាន់​ដុល្លារ ។ នៅ ពេល​នេះ​សាច់ញាតិ​អ្នកដំណើរ​ជនជាតិ ចិន បាន​ត្រៀមលក្ខណៈ​ទៅ​កាន់​ទីក្រុង កូឡា​ឡំ​ពួរ ហើយ​រាល់​ការចំណាយ​ក្នុង រយៈពេល​១​សបា្ដហ៍​ដែល​ក្រុម​សាច់ញាតិ បាន​កំពុង​រង់ចាំ​ក្រុមហ៊ុន​ជា​អ្នកចំណាយ​។ អ្នកខ្លះ​ក៏​រង់ចាំ​ដំណឹង​នៅ​អាកាសយានដ្ឋាន ក្រុង​បេកាំង ហើយ​ខ្លះ​ទៀត​ក៏​បាន​ធ្វើ ដំណើរ​មក​កាន់​អាកាសយានដ្ឋាន​កូឡា ឡំ​ពួរ ។ 
​ព័ត៌មាន​ជាច្រើន​បានបញ្ជាក់​ថា យន្ដ ហោះ​នោះ​រង​ការវាយប្រហារ ប៉ុន្ដែ​ការ ស្រាវជ្រាវ​របស់​អ្នកឯកទេស​ទាំង​មកពី អឺរ៉ុប​និង​អាស៊ី ក៏​មិន​ទាន់​អាចសន្និដ្ឋាន ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​៕​

MalaysiaAirlinesMissing