​លោក ញឹម ស៊ី​វ័​ន្ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​អន្លង់​សំណរ អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ឆ្នុក​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ

0

​សៀមរាប​៖ បទល្មើស​ជលផល​កើតឡើង​ពេញបន្ទុក​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល គ្មាន​វិធានការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស ដែល​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​គ្នា រវាង​សហគមន៍ និង​រដ្ឋបាល​ជលផល​ជា​អ្នកបើក​ភ្លើង​ខៀវ ឲ្យ​មាន​ការដាក់​ឆ្នុក​និង​បទល្មើស​មិនតិចជាង ៤០០​ឆ្នុក​ដែល​នៅ​

បណ្តែត​កណ្តាលទន្លេ​លើ​ផ្ទៃ​ទឹក ភ្លើង​ភ្លឺ​អ​ន្ទា​ល​ដូច​បុណ្យ​បញ្ចុះ​ខ​ណ្ទ​ស៊ី​ម៉ា​។​
​បទល្មើស​នេះ​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ស្ថិតនៅ មាត់​ខ្លា និង​ភូមិ​ស្ទឹង​ជ្រៅ ក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប មានការ​បើកដៃ​ឲ្យ​ប្រជា​នេសាទ​ដាក់​ឆ្នុក ដាក់រ​បាំងសាច់​អួន និង​ការប្រើប្រាស់​ស្បៃ​មុង​លើ​ផ្ទៃ​ទឹក​ប្រមូលយក​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ដែលជា​ហេតុ​តាម​ការសង្ស័យថា លោក ញឹម ស៊ី​វ័​ន្ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល បណ្តែតបណ្តោយ​ឲ្យ​មានការ​ដាក់​ឆ្នុក ភ្លឺ​អ​ន្ទា​ល​ពេញ​ផ្ទៃ​ទឹក​ដោយ​មិន​មានការ​ខ្លាចញញើត​ពី​ច្បាប់ ក៏ដូចជា​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល ផងដែរ​។​

download (17)
យោងតាម​ប្រភព​ពត៌មាន​នៅក្នុង​ដែន​នេសាទ បាន​ឲ្យ​ដឹងថា ការដាក់​ឆ្នុក​ដាក់​សាច់ ចិញ្ចឹម​កូន​ត្រី​ឆ្តោរ ដោយ​រលូន​នេះ​ក៏ដោយ​សារ​តែមាន​ការអនុញ្ញាតិ ពី​លោក នាយ​សង្កាត់​អន្លង់​សំណរ​ដែលជា​ថ្នូរ​នឹង​ថវិកា​មួយចំនួន​ដើម្បី​បិទមាត់ បិទ​ភ្នែក​និង​ការចាប់​ឃាត់ ទើបបាន​ពួកគាត់​បាន​ខំ​នាំគ្នា​ដាក់​ឆ្នុក ដាក់​របាំង​ដើម្បី​ស្រង់​ដើម្បី​មកវិញ ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ញឹម ស៊ី​វ័​ន្ត បានទេ​។​

download (16)
​សូមបញ្ជាក់​ផងដែរ​ថា បទល្មើស​ដែល​បានកើត​ឡើង នៅក្នុង​ឃុំ​អន្លង់​សំណរ​នេះ កំពុងតែ​កក្រើក​ពេញ​ផ្ទៃ​ទឹក ភ្លើង​អំពូល​ត្រៀបត្រា ដើម្បី​ប្រមូល​ទាំង​កូន​ត្រី​រហូតដល់ ជីតា​ត្រី មក​កិន​ធ្វើជា​ចំណីរ​ត្រី​ឆ្តោរ ដែលមាន​រាប់ រយ​បែរ​ត្រី ស្ថិតនៅ​ក្នុងភូមិ​ពេ​ជ​ចក្រី ស្ទឹង​ជ្រៅ និង​មាត់​ខ្លា និង​បច្ចុប្បន្ន​បានក្លាយ​ទៅជា ប្រពៃណី​នៃ​ការចិញ្ចឹម​កូន​ត្រី​ឆ្តោរ ដោយសារតែ​ការ​គ្រប់​គ្រង់​ដោយ​អសមត្ថភាព​របស់លោក នាយ​សង្កាត់​។​
​មិនតែប៉ុណ្ណោះ​ដែល​ជលផល​អន្លង់​សំណរ បន្ទាប់ពី​បទល្មើស​ឆ្នុក ក៏មាន​បទល្មើស​ដាក់រ​បាំងសាច់​អួន​ក្រឡា ញឹក រាប់ពាន់​ម៉ែត្រ ក្នុង​មួយកន្លែង​មាន​ប្រវែង​ចាប់ពី ២​ពាន់ ទៅ​៣​ពាន់​ម៉ែត្រ បានដាក់​កាត់​បឹង​កាត់​ព្រែក កាត់​ទន្លេ ដោយ​មិន​ខ្វល់​ពី​ការអនុវត្តន៍​ច្បាប់​នោះឡើយ តែ​នៅពេល​មាន​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប បែរជា​នាំ គ្នា​ជ្រើសរើស​ទីតាំង​បង្ក្រាប សម្រាប់​គ្រាន់តែ​ពិធី​នៃ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ជលផល ។​