ពស់​ចឹក​២​ករណី​ទៀត​យកមក​ពេទ្យ​ថ្មពួក​បាន​ថ្នាំ​ព្យាបាល​ពឹ​សព​ស់​ដែល​ក្រសួងសុខាភិបាល​ទើប​ទម្លាក់​អោយ​

0

បន្ទាយមានជ័យ​:
មាន​ករណី​ពស់​ចឹក​ពលរដ្ឋ​២​នាក់​ទៀត​ដែល​ត្រូវ មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​នៅ​ល្ងាច​ថ្ងៃទី ២៦ ធ្នូ ២០១៤ ក្រោយពី​ពេទ្យ​ថ្មពួក​អំពាវនាវ​សុំ​ថ្នាំ​ព្យាបាល​ពឹ​ស​ពស់​បន្ថែម​ព្រោះ​អស់​ទៅហើយនោះ ក្រសួងសុខាភិបាល​បាន​ទម្លាក់​ថ្នាំ​មួយចំនួន​សម្រាប់​សង្គ្រោះ​ករណី​ពោះ​ពិស​ចិក​-​ខាំ​មក​នោះ ។​image2
អនុប្រធាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ថ្មពួក​និង​ជា ប្រធាន​មន្ទីរ​បង្អែក​ស្រុក​ថ្មពួក លោក​វេជ្ជបណ្ឌិត ញ៉ែម ភារ​ម្យ បាន​ឲ្យ​ដឹងថា​: ករណី​ពស់​ចឹក​ទី​១-​មានឈ្មោះ ឌឿ​ក តឿ​ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ប្រាស​ទរ​បើក ឃុំ​បេង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​ត្រូវ​ពស់វែកដំបូក​ចឹក​)​នៅ​យប់​ថ្ងៃទី​២៦​ឆ្នូ​២០១៤​វេលា​ម៉ោង​៦.១៥​នាទី​នៅក្បែរ​ពាងទឹក ពេល​ជនរងគ្រោះ​ដើរទៅ​ងូតទឹក​។​និង​ករណី​ទី​២-​ជនរងគ្រោះ​ឈ្មោះ​ជូ ឌី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​គោក​ស្វាយ​ឃុំ​ភូមិ​ថ្មី​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ​ជ័យ​មានជ័យ​(​ត្រូវ​ពស់​ក្រ​កាចា​ស់​ចឹក​)​នៅ​ម៉ោង​៦.២០​នាទី​យប់​ថ្ងៃទី​២៦​ឆ្នូ​២០១៤​។​image3
លោក ញ៉ែម ភារ​ម្យ​បាន​បន្តថា​:”​ជា​សំណាង​ដែរ​ដែល​ពេទ្យ​បង្អែក​ទើប​មាន​ថ្នាំ​ថ្មី​ដែល​ក្រសួង​តាមរយ​:​មន្ទីរ​សុខា ភិ​បាល ទម្លាក់​អោយ​បូកផ្សំ​នឹង​ថ្នាំ​សល់​បន្តិច​ដែល​បាន​ពី​ពេទ្យ​កងពលតូច​លេខ ៥១ ដើម្បី​ប្រើប្រាស់​ជួយសង្គ្រោះ​ព្យាបាល​ទាន់ពេល​”​។​image4
ជនរងគ្រោះ​បាន​ស្គា​ល់ពស់ ក្នុងនោះ​ម្នាក់​បាន​ចាប់​ទាំង​ពស់វែក​នោះមក​ផង ដើម្បីអោយ​ពេទ្យ​ដឹង ហើយ​ដាក់​ថ្នាំ​ព្យាបាល​ត្រូវ​ភ្លាមៗ​ដែរ​។​
គួររំលឹកថា ឆ្នាំ​២០១៣ កន្លងមក​ពេទ្យ​ថ្មពួក​ទទួល​ព្យាបាល​ករណី​ពស់​ចឹក ១១២​ករណី​។​ឆ្នាំ​២០១៤ នេះ​មា​ជាង​៧០​ករណី​៕​image1