មេជាង​សំណង់​លើកដែក​រៀប​ចាក់​ធ្នឹម​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែរ​ភ្លើង​មាន​តង់ស្យុង​ខ្ពស់​ឆក់​របួសធ្ងន់​

0

​បន្ទាយ​មាន​ជ័​យៈ
បុរស​ម្នាក់​ត្រូវបាន​នាំយកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ បន្ទាប់ពី​ត្រូវ​ខ្សែរ​ភ្លើង​ឆក់ និង​ធ្លាក់​ពីលើផ្ទះ​កំពុង​សាងសង់​កំពស់​ប្រមាណ​៦​ម៉ែត្រ កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ថ្ងៃ ថ្ងៃទី ២៧​ធ្នូ ២០១៤ នៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​IMG_1179
ប្រភព​ព័​ត៍​មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ធឿន ឆវី អាយុ​២៧ បានអោយដឹងថា បុរស​ជា​ប្តី​មានឈ្មោះ តាន់ សា​វ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​កាន់​ដែក​សរសៃ​មួយ​ដើម​យកទៅ​រៀបចំ​ដើម្បី​ចាក់​ធ្នឹម​ដំបូលផ្ទះ ខណៈពេល​លើកដែក​បង្វិល​ក៏​ទៅ​ប៉ះ​និង​ខ្សែភ្លើង​រដ្ឋ​ដែល​គ្មាន​ស្រោម​ស្រោប​ពី​ខាងក្រៅ​សំរាប់​បែងចែក​ចរន្ត​អគ្គីសន្នី​ទៅតាម​ផ្ទះ​ក៏ត្រូវ​ចរន្ត​ភ្លើង​ឆក់ រួច​ក៏​ធ្លាក់​ពីលើ​កន្លែង​រៀបចំ​ចាក់​ធ្នឹម​ដែលមាន​កំពស់​ប្រមាណ​ជា​៦​ម៉ែត្រ និង​សន្លប់​បាត់មាត់ ។​IMG_1180
ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​និង​កូនជាង ដឹក​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​។ ជនរងគ្រោះ​កំពុង​ត្រូវបាន​ស្ថិតក្នុង​ដំណាក់​ការសង្គ្រោះ​បន្ទាន់​មិនទាន់​ហាន​សន្និដ្ឋានថា​យ៉ាងណា​នោះទេ​។​តែ​ស្ថានភាព​ជនរងគ្រោះ​មួយ​កំណាត់​ក្រោម​ឆេះ​ខ្លោច​របួសធ្ងន់​។​IMG_1181
​គូរ​រំលឹក​ផងដែរ​ថា កន្លងមក​ក្នុង​ខេត្តបន្ទាយមានជ័យ​ចំពោះ​ករណី​ឆក់​ចរន្ត​អគ្គីសន្នី​ដែលមាន​តង់ស្យុង​ខ្ពស់​ទៅលើ​កម្មករ​សំណាង់ ដូចនេះ​តែង​កើត​ទ្បើង​ជា​ញឹកញាប់ ។ ដូចនេះ​សូម​បងប្អូន​ដែលជា​កម្ម​សំណង់​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ខ្លួន ៕IMG_1179