​ស្ដ្រី​កូនខ្ចី​ដែល​ប្ដី​បាន​បោះបង់ចោល​ត្រូវបាន​ត្រូវបាន​អាជ្ញា​ធ័​រ​ឃុំ​ហៅ​មក​ជុំនុំ​ជុំ​រះ​ដោយ​ភាគី​សងខាង​សំរេចចិត្ត​លេង​លះ​​

0

កំពង់ធំ​=​ក្រោយពី​ទូ​ទស្សន៍​បាន​ចាក់ផ្សាយ​ពី​រឿងរ៉ាវ​ដែល​ស្រី្ដ​រងគ្រោះ​ត្រូវបាន​ប្ដី​បោះបង់ចោល​ក្រោយពី​សំរាលកូន​បាន​១​សប្ដាហ៍​រួចមក ត្រូវបាន​ឯកឧត្តមអ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អង្គការ​និង​សប្បុរសជន​បាន​ចូលរួម​ជូន​ជា​អំណោយ និង​ប្រាកកាស​ជួយ​ដល់​ស្ដ្រី រងគ្រោះ​បាន​ហូបចុក​និង​ចិញ្ចឹម​កូន និង​ចាត់វិធានការ​កោះហៅ​ប្ដី​មក​សាកសួរ រហូតមកដល់​ថ្ងៃទី​៣០ ខែធ្នូ​ឆ្នាំ​២០១៤​នេះ ត្រូវបាន លោក​មេឃុំ និង​អង្គ​ការជួយ​ស្ដ្រី​មាន​វិបត្តិ អាជ្ញា​ធ័​រ​ក្រុង សង្កាត់ ព្រមទាំង​សាកសី ជាច្រើន​នាក់ ចូលរួម ជុំនុំ​ជុំ​រះ ដោយ​ភាគ​គី​ទាំងសងខាង​សុខចិត្ត​ផ្ដិត​មេដាយ​លែងលះគ្នា​ផ្ដាច់​សង្វាស​ជា​ប្ដី​ប្រពន្ធ​នៅពេល​រសៀល​ថ្ងៃ​ដដែល​។​w4
​នៅក្នុង​ការ​ជុំនុំ​ជុំ​រះ​បានធ្វើ​ឡើង​នៅ​សាលាសង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ក្រោយពី​ធ្វើការ​ផ្សះផ្សា​គ្នា​រួចមក ភាគី ក ឈ្មោះ​ប្លង់ សុ​ភី ជា​ប្តី អាយុ ៤៥​ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ ភូមិ ស្ទឹងសែន ឃុំ​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង​ភាគី ខ ឈ្មោះ ខេន ស្រី​និ​ច ជា​ប្រពន្ធ មុខរបរ លក់​បង្អែម រស់នៅ​ភូមិ ស្ទឹងសែន ឃុំ​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ ភាគី​សងខាង មាន​ឆ​ន្ទះ​ចង់​លែងលះគ្នា​ពុំ​អាច​រួមរស់​ជា​ប្ដី​ប្រពន្ធ​តទៅទៀត​បានទេ និង​បាន​ស្ម័គ្រចិត្ត ផ្ដិត​មេដាយ​ជា​ភស្ដុតាង ក្នុងនោះ​ភាគី ក អាច មាន​សិទ្ធិ រៀប​អាពាណ៍​ពិ​ពាណ៍​បាន​w2ចាប់​ពីថ្ងៃ​ផ្ដិត​មេដាយ​នេះ​តទៅ និង​ភាគី ខ មាន​សិទ្ធិ​រៀប​អា​ពា​ហ៍​ពិ​ពាណ៍​បាន​ក្រោយ​ផ្ដិត​មេដាយ​នេះ​រយះពេល ១២០​ថ្ងៃ ក្នុងករណី​ភាគី​ណា​រក រឿង បង្ករ ជុំលោះ​និង​ទទួលខុសត្រូវ​តាមច្បាប់ ឯ​ចំណែក​កូន​ត្រូវ បាន​ភាគី​ក ព្រមព្រៀង អោយ​ភាគី ខ ជា​ប្រពន្ធ​ចិញ្ចឹម មើល​បីបាច់​គ្រប់​គ្រោង​ថែរក្សា ភាគី ក មាន​សិទ្ធិ​ត្រូវតែ​សួរសុខទុក្ខ​នៅពេល​ថ្ងៃ​និង​ផ្ដល់ សម្ភា​រះ លុយកាក់​តែប៉ុណ្ណោះ​ពុំមាន​សិទ្ធិ គ្រប់​គ្រោង​ឡើយ ភាគី​ក​ក៏ បាន​យល់ព្រម​បង់ អាហារ​កាតព្វកិច្ច​ចំនួន​១​លាន​រៀល សំរាប់​ចិញ្ចឹម​កូន ៕​ប៊ុន​រិទ្ធី​w3