រថយន្ដ​ដឹកទំនិញ​សំ​ប៉េង​សំពោង​បង្ក​ភាពភ័យក្លាច​ដល់​អ្នករួមដំណើ​រ​នៅតាម​ដងផ្លូវ​

0

​កំពង់ធំ​=​រថយន្ដ​ដឹកទំនិញ​សំ​ប៉េង​សំពោង​ខ្ពស់​ហួស​ច្បាប់​កំណត់​ត្រូវបាន​ប្រជា​ពល​រដ្ន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ក៏ដូចជា​នៅតាម​ផ្ទះ​សងខាង​ផ្លូវ​មានការ​ភ័យខ្លាច​រថយន្ដ​ក្រឡាប់ ព្រមទាំង​រិះគន់​និង​វាយ​តំលៃ​សម​ត្ថិ​កិច្ច​នគរបាល​ចរាចរ​ណ៍​ដែល​អនុវត្តន៍​ច្បាប់​តែ​បែប​ជា​អង្គុយ​លើ​ច្បាប់​ទៅវិញ​។​
​ប្រជា​ពល​រដ្ន​និង​អ្នកធ្វើដំណើរ​តាមផ្លូវ​បាន​ប្រាប់ថា​រៀងរាល់​៤​ឫ​៥​ថ្ងៃ​ម្ដង​ពួកគាត់​បានឃើញ រថយន្ដ​កូរ៉េ​ម៉ាក ហី​យ៉ឹ​ន​ដាយ ចំនុះ​៥​តោន​ចំនួន ៥​គ្រឿង​តែងតែ​ធ្វើ​ចរាចរណ៍​ដឹក​ជ​ញ្ចូ​ន​ទំនិញ​សំ​ប៉េង​សំពោង​ខ្ពស់​ហួស​ច្បាប់​កំណត់ ដែល​បាន​ទឹក​ទំនិញ​ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្លងកាត់​CAM01543ខេត្តកំពង់ធំ​ឆ្ពោះទៅ​ទី​រួម​ខេត្តសៀមរាប​ក្នុងនោះដែរ​ប្រជា​ពល​រដ្ន​ក៏បាន រិះគន់​វាយ​តំលៃ ទៅលើ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ថា កាន់​ច្បាប់​តែ​ពុំ​អនុវត្តន៍​ច្បាប់ ព្រោះ​ពេលខ្លះ​គេ​ឃើញ​ទំនិញ​ដែល​ដឹក​នោះ​មាន​លក្ខ​ណះ​ផ្អៀង​ទៅ​ម្ខាង​រកកល់​និង​ចង់​ក្រឡាប់​និង​ពេលខ្លះទៀត​រថយន្ដ​ដូចជា​រ៉េ​ម្ដង់​ទៅ​ឈ្វេង និង​ម្ដង​ទៅ​ស្ដាំ ដូចជា​អ្នកបើកបរ ងងុយដេក​ផង​ក៏​មិនដឹង​ព្រោះ​បើកបរ​ចេញពី​ក្រុងភ្នំពេញ​ពេលយប់​មកដល់​ទឹកដី​កំពង់ធំ​ទើប​ភ្លឺ ហើយ​ជួន​ពេលខ្លះ​មកដល់​ផ្លូវ​កោង​ត្រូវ​បត​ស្រាប់តែ​រថយន្ដ រអិល​កង​ផ្អៀង​ព្រោះ​ទំនិញ​ធ្ងន់​លើ​។​CAM01542
​ប្រជា​ពល​រដ្ន​បាន​សំណូមពរ​អោយ រាជ​រដ្នា​ភិ​បាល​រឹតបណ្ដឹង ការដឹក​ទំនិញ​លើស​នេះ​ផង​ព្រោះ​មិន​ត្រឹមតែ​គ្រោះថ្នាក់​ម្នាក់ឯង​នោះទេ​ថែមទាំង​គ្រោះថ្នាក់​ដល់​អ្នក​ដែល​នៅ​សងខាង​ផ្លូវ​និង​អ្នករួមដំណើរ​។​CAM01545
​លោក កែវ ហួរ ស្នងការរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​ពាក់ព័ន្ធ​ទៅ​និង ការដឹក​ទំនិញ​សំ​ប៉េង​សំពោង​នេះ​ថា លោក និង​ចាត់វិធានការ​រាល់​ទំនិញ​ណា​ដែល​ដឹក​ខ្ពស់​ហួរ​ប្រមាណ​នៅ​ថ្ងៃ​ខាងមុខ​មិនអោយ​មានតែ ទំនិញ​ដែលមាន​កន្លងមក​គឺ​ពុំបាន​ចាត់ការ​ដោយសារ​ទំនិញ​ទាំងនោះ​គឺជា​ទំនិញ​ដែល​បាន​ឆ្លងកាត់​ខេត្តកំពង់ធំ តែ​ចាប់​នេះ​ទៅ​យើង​និង​រឹតបណ្ដឹង​ថែមទៀត​រាល់​ទំនិញ​ដែល​ឆ្លងកាត់​ខេត្តកំពង់ធំ​នេះ​៕​ប៊ុន​រិទ្ធី​