ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​រាលដាល​បំផ្លាញ​កូនឈើ​ក្នុង​ស្ថានីយ​ដាំ​កូនឈើ​ម្សៅ​ក្រដាស់​ហ៊ុន សែន មា​.​នក​ ​អស់​ជាង​១​ហិកតា បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​ជួយ​អន្តរាគមន៍​

0

កំពង់ឆ្នាំង​៖ កូនឈើ​នៅក្នុង​“​ស្ថា​នី​យ៏​ដាំ​កូនឈើ​ម្សៅ​ក្រដាស់​ហ៊ុនសែន​មា​.​នក ជាង​១​ហិកតា​បាន​រង​ការខូចខាត ដោយសារ​ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​រាលដាល ដែល​ការឆេះ​ព្រៃ​នេះ​ស្ថិត​ក្នុងភូមិ មា​.​នក កើត ឃុំ​មា​.​នក ស្រុក​សាមគ្គី​មានជ័យ​។​ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ក្រោយពី​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​IMG-20150203-WA0009នគរបាល​មូលដ្ឋាន ប្រជាពលរដ្ឋ និង​ការចូលរួម​របស់​រថ​យន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជា​បន្ត​បន្ទាប់មក​ទើប​អាច​ទប់ស្កាត់​ភ្លើងព្រៃ​នេះ​បាន​។
លោក ដួង ហុង អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ​មាន​ភ្លើង​ឆេះ​ចេញពី​ក​ញ្ច្រាំ​ង​ស្រែ​នៅក្បែរ​ស្ថានីយ​ដាំ​កូនឈើ​ម្សៅ​ក្រដាស់ ហ៊ុនសែន មា​.​នក បន្ទាប់មក​ក៏បាន​រាល​ឆេះ​ព្រៃ និង​បាន​បន្ត​ឆេះ​ចូលដល់​កូនឈើ​ដែល​គេ​ដាំ​ក្នុង​ស្ថា​នី​យ៏​តែម្តង ខណៈនោះ​មន្ត្រីនគរបាល​ប៉ុស្តិ និង​នគរបាល​ស្រុក រួមជាមួយ​ប្រជាពលរដ្ឋ​បាននាំគ្នា​ពន្លត់​ប៉ុន្តែ​មិនអាច​ទប់ស្កាត់បាន ក៏បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លើងព្រៃ នោះ​អស់​រយៈពេល​ជាង​១​ម៉ោង​ទើប​គ្រប់គ្រង​សភាព​ការ​ណ៏​នោះបាន​។ IMG-20150204-WA0005
លោក​អធិការ​បាន​បន្ត​អោយដឹងទៀតថា​៖​នៅក្នុង​ករណីនេះ​កូនឈើ​ក្នុង​ស្ថានីយ​ជាង​១​ហិកតា​បាន​រង​ការខូចខាត ប៉ុន្តែ​បើសិន​គ្មាន​ការអន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​នគរបាល​មូល​ដ្ថា​ន​និង​ប្រជាពលរដ្ឋ​ទេនោះ ទំហំ​នៃ​ការ​ខូច​នឹង​ធំ​ជាង​នេះ ព្រោះ​ស្ថានីយ​ម្សៅ​ក្រដាស់​នេះ​មាន​ផ្ទៃដី​រាប់រយ​ហិកតា និង​កូនឈើ​ធ្វើ​ក្រដាស់​រាប់ម៉ឺន​ដើម​។ IMG-20150203-WA0006
លោក​អធិការនគរបាល​ស្រុក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំ​អស់​ក្នុងស្រុក​ផងដែរ​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​នេះ ព្រោះ​វា​បង្កឡើង​ដោយសារតែ​មនុស្ស​ដែល​បោះ​កន្ទុយបារី​ចោល​ទៅ​លើក​ញ្ច្រាំ​ង​ស្រូវ ឬ​ទៅលើ​ស្មៅ​ដែល​ងាប់​ក្នុង​នៅ​ព្រៃ និង​អ្នកដើរ​យក​ឃ្មុំ ដែល​តែងតែ​ទុក​ភ្លើង​គុប​ចោល នេះ​គឺជា​ដើមហេតុ​អាច​បណ្តាលអោយមាន​ភ្លើងព្រៃ​ដ៏​កំណាច​ឆេះ​ឡើង​បាន​៕IMG-20150204-WA0006 . ( ឈៀង ថា​រិ​ទ្ធ )