​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ចុះ​ត្រួតពិនិត្យ ពេទ្យ​ឯកជន​ព្យាបាល​ជម្ងឺ ស្លាក​យីហោ​មេគ្គង អន្លង់វែង​)

0

(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ចុះ​ត្រួតពិនិត្យ​ពេទ្យ​ឯកជន​ព្យាបាល​ជម្ងឺ ស្លាក​យីហោ មេគ្គង​នោះ ដោយមាន​ការដឹកនាំ​ពី​លោក​សោ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​IMG_4493មានជ័យ​និង​លោក​វរសេនីយ៍ទោ​សី​ុ​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​អន្លង់វែង​និង​លោក​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក និង​លោក​អភិបាលរង​ស្រុក លោក​មេឃុំ​លោក​មេភូមិ​ទៀតផង​។​ហេតុ​ការ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​និង​លោក​ព្រះ​អាជ្ញា​រង​ចុះ​ត្រួតពិនិត្យ​នោះ ពី​ប៉ុ​ញ្ហា​បច្ចេកទេស​និង​ថ្នាំពេទ្យ​មួយចំនួន​ដែល​ហួសការ​បរិច្ឆេត ហើយ​និង​ច្បាប់​អនុញ្ញាតិ ឲ្យ​បើក​ព្យាបាល​ជម្ងឺ ស្លាក​យីហោ​មេគ្គង ស្ថិតនៅក្នុង​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង IMG_4491ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​។​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​បច្ចុប្បន្ន សមត្ថកិច្ច​ប៉ូលិស​ស្រុក កំពុងតែ​រុករក​ថ្នាំពេទ្យ​ជាច្រើន​ទៀត នៅក្នុង​ពេទ្យ​ឯកជន​នោះ​។​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​បន្តទៀតថា ម្ចាស់​ពេទ្យ​ឯកជន ព្យាបាល​ជម្ងឺ មេគ្គង អន្លង់វែង​នោះ មានឈ្មោះ​មុ​ឺ​ន សាន្ត ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង ធ្វើការ​ឃាត់ខ្លួន​សាកសួរ​នៅ​អធិការនគរបាល​ស្រុក បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​រកឃើញថា ថ្នាំ មួយចំនួន​ហួសការ​ប​បរិច្ឆេត​និង​គ្មាន​ច្បាប់ ទ​លាប់ ត្រឹមត្រូវ​នោះ​៕​

តែដោយឡែក នៅក្នុងខេត្តកំពង់ធំ ពុំទាន់មានសកម្មភាព ចុះត្រួតពិនិត្យ ការលក់ថ្នាំពេទ្យ និងការព្យាបាលរក្សារោគ ជូនប្រជាពលរដ្ឋ នៅឡើយទេ ទោះជាខេត្តផ្សេងៗមានការ ត្រួតពិនិត្យ និងយកចិត្តទុកដាក់ ដល់សុខភាព ប្រជាពលរដ្ឋ តែខេត្តកំពង់ធំ ហាក់ ដូចជា ព្រងើយកន្តើយពីសុខទុក្ខប្រជាពលរដ្ឋ ។

 

IMG_4490 IMG_4488