យុវជន​២​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​

0

​ ​ភ្នំពេញ​៖​ក្រោយពី​បាន​រងរបួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​វីវ៉ា​ក្នុង​ល្បឿន​លឿន​ទៅបុក​និង​ឡើងលើ​ពំនូកដី​នៅតាម​ផ្លូវ​កំពស់​ប្រមាណ​១​ម៉ែត្រ​កន្លះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១០​នាទី​ឈានចូល​ថ្ងៃទី​១១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​ស្ថិតនៅតាម​បណ្តោយ​6 (1).mp4_snapshot_00.02_[2015.02.11_14.42.32]ផ្លូវ​២០០៤​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​​តាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើត គេ​ឃើញ​យុវជន​ជា​ជនរងគ្រោះ​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មា​សរី​វ៉ូ​ពណ៍​ខ្មៅ​តាម​បណ្តោយ​ផ្លូវ​២០០៤​ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​ស្រាប់តែ​មកដល់​កន្លែងកើតហេតុ​ក៍​ជួប​ហេតុការណ៍​បែបនេះ​តែម្តង​។ សាក្សី​បន្តថា​មូលហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរ​នេះ​ដោយសារតែ​ស្ថានភាព​ផ្លូវ​នេះ​ងងឹត​និង​កំពុង​ជួសជុល​និង​គេ​បាន​ចាក់ដី​ពំនូក​ជាហេតុ​ឲ្យ​ជនរងគ្រោះ​មើលមិនឃើញ​៕6 (4).mp4_snapshot_00.02_[2015.02.11_14.42.14]