សូមប្រយ័ត្នសត្វល្អិត វាយប្រហារ អាចស្លាប់បាន

0

​អន្តរជាតិ ៖ មាន​សេចក្តី​រាយ​កាណ៍ កាលពី​ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៤ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក នៅ​រូប​ភាព​ដែលមាន​ជនរងគ្រោះ ទទួល​នូវ​ការវាយប្រហារ ពី​សត្វល្អិត បណ្តាល​ឲ្យ​ពងបែក បង្ហាញ​នូវ​ភាពឈឺចាប់​ផ្សារ​ពេញ​រាង​កាយ ដែលជា​សត្វល្អិត​ដែលមាន រាង​តូច​សង្កេតឃើញ​ទូទៅ នៅតាម​ទីកន្លែង​ដាក់​ចង្រិត និង​អំពូល​ភ្លើង ដែលមាន​ឥទ្ធិពល ខ្លាំងខ្លា​ខាង​ពិស អាច​បណ្តាល​ឲ្យ​ខ្វាក់ភ្នែក​បាន នៅពេលដែល​ចូល​ភ្នែក ឬ​អាច​ស្លាប់​ផងដែរ​។​

​សត្វល្អិត​ប្រភេទ​នេះ ពុំ​ត្រូវ​បានកំណត់ ឈ្មោះ​ជាក់លាក់ ពិតប្រាកដ​នោះទេ ខ្លះ​ហៅ ”(RoveBeetle) ចំណែក ប្រទេស​កម្ពុជា អ្នកខ្លះ​ហៅថា មេ​ផោម ដែល​តែងតែ​ជួប​ជា​ញឹកញាប់ នៅ​រដូវភ្លៀង​ធ្លាក់ ដែលមាន​ស្លាក​ពណ៌ ខៀវ ដងខ្លួន​ពណ៌ ទឹកក្រូច តែងតែ​ធ្វើ​សកម្ម​ភា ហោះហើរ​រោម​អំពូល​ភ្លើង វា​តែង​រស់នៅក្នុង​គុ​ម្គ​ស្មៅ និង​ចេញ​រកស៊ី​នៅពេល​យប់ អាច​ជួបប្រទះ​បាន ទូទៅ ដែលមាន​ជាច្រើន​ប្រភេទ និង​មាន​ជាតិ​ពិស​ក្នុង​ខ្លួន ០.០២៥ ភាគរយ នៃ​ដងខ្លួន ដូច្នេះ​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។​ ​611361