រយះពេល​តែ​កន្លះ​ម៉ោង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​ករណី​ផ្សេងគ្នា របួសធ្ងន់​ស្រាល​មនុស្ស​៤​នាក់​

0


​កំពង់ឆ្នាំង​៖​ ​ស្ត្រី​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់​និង យុវជន​៣​នាក់ បាន​រងរបួស​ស្រាល​នៅ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេងគ្នា​នៅក្នុង​ចន្លោះ​ម៉ោង​តែមួយ ដែល​ករណី​ទី​១ បានកើត​ឡើង​នៅ​១០​និង​០៥​នាទី​ព្រឹក ជិត​រង្វង់​មូល​វិមានឯករាជ្យ​ខេត្ត​ស្ថិតក្នុង​ភូមិ​កណ្តា ល សង្កាត់​កំពង់ឆ្នាំង ដោយ​រថយន្ត​តាក់ស៊ី​បុក​ម៉ូតូ​ឆ្លងផ្លូវ និង​ករណី​មួយទៀត​កើតឡើង នៅវេលា​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយ​រថយន្ត​ធុន​ធំ​កៀរ​គោយន្ត​ដឹកអុស​។​DSC06739
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បានអោយដឹងថា​៖ នៅក្នុង​ករណី​ទី​១​មាន​អ្នក​រង របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ដែលមាន​យុវជន ឈ្មោះ ហេង រ៉ា​ន់ អាយុ​ជាង​២០​ឆ្នាំ របួស ស្រាល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1B-48 65 ឌុប​ស្ត្រី​ម្នាក់ ឈ្មោះ ឈៀង បុប្ផា អាយុ​ជាង​៦០​ឆ្នាំ របួសធ្ងន់ រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​DSC06741

កំពង់ឆ្នាំង​។ បាន​បើក​ម៉ូតូ​ពី​កើតមក​លិច​ឆ្លងផ្លូវ​ផុត​គំនូស​លឿង​នៃ ទ្រូងផ្លូវ​ទៅហើយ ស្រាប់​តែមាន​រថយន្ត​តាក់ស៊ី​ម៉ាក​កាមរី ពណ៌​ស្លឹកឈើ ពាក់​ស្លាក​លេខ ភ្នំពេញ​2A-9370 បើកបរ​ដោយ​ឈ្មោះ គង់ សាវ៉ា​ន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កាត់ ខ្សា​ម ក្រុង​កំពង់ឆ្នាំង បើកបរ​ពី​ត្បូង​ទៅ​DSC06740

ជើង​ខុស​គន្លង​ផ្លូវ​បស់​ខ្លួន​បុក​ចំ​ទទឹង​ម៉ូតូ អូស​ម៉ូតូ ជិត​១០​ម៉ែត្រ បណ្តាលអោយ​ម៉ូតូ​ជាប់​នៅក្រោម​រថយន្ត ចំណែក​ជនរងគ្រោះ​ទាំង ២​នាក់​បាន​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់​និង​ស្រាល​។​
​ ​ដោយឡែក​ករណី​ទី​២ បាន​បង្កអោយមាន​អ្នករងរបួស​ស្រាល​ចំនួន​២​នាក់​ដោយ មាន​រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0742 បើកបរ​ពី ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​កន្ទុយ​រថយន្ត​បាន​កៀរ​គោយន្ត​ដែល​កំពុង បើក​ដឹកអុស​ស្ទែរ​ពេញប្រៀប​ស្រប​ទិស​គ្នា បណ្តាលអោយ​គោយន្ត​នោះ​ដាច់​កង់​មុខ​ខាង ស្តាំ​ក្រឡាប់​ធ្លាក់​ស្រែDSC06738

និង​បង្ក​អោយ​អ្នកបើកបរ​ឈ្មោះ ឆើត តើ​ម អាយុ​១៩​ឆ្នាំ និង​អ្នក ជិះ​ម្នាក់ទៀត​ឈ្មោះ សយ ម៉ាប់ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស រងរបួស​ស្រាល​ទាំង​២​នាក់​តែម្តង​។​DSC06737
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​បញ្ជូនមក​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​និង​ពេទ្យ​ឯកជន​។​ចំណែក​រថយន្ត​ទាំង​២​គ្រឿង គោយន្ត និង​ម៉ូតូ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​ករណី​ខាងលើ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ខេត្ត បាន​នាំយកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កសាង​សំណុំរឿង ទុក​ដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕