ស្រវឹងស្រា​បើករថយន្ត​លឿន​ពេក រេ​ចង្កូត​ជ្រុល​បុក​បង្កាន់ដៃ​ប្រឡាយទឹក​ស្អុយ តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ ក្នុង​ខណ្ឌចំការមន​

0

​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្កាន់ដៃ​ប្រឡាយទឹក​ស្អុយ បណ្តាល​ឱ្យដាច់​ធ្លាក់​ចូលក្នុង​ប្រឡាយ តែ​សំណាងល្អ មិន​ធ្លាក់​ទៅ​ក្រោម និង​មិនមាន​គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់​នោះទេ ។ ហេតុការណ៍​3នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ កែង​នឹង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​ ​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ម៉ែ​ក​ស៊ឺ​ដែ​ស​មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-1232 ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត ជ្រុល​ទៅបុក​បង្កាន់ដៃ​ប្រឡាយ​លូទឹកស្អុយ បណ្តាលឱ្យ​បាក់ ហើយ​រថយន្ត​កល់​នឹង​ឃឿន ទៅមុខ​លែងរួច កុំ​អី​ធ្លាក់​ទៅខាង​ក្រោម ចូលក្នុង​ប្រឡាយទឹក សំណាងល្អ មិនមាន​គ្រោះថ្នាក់ ដល់​ន​ណា​ម្នាក់​នោះទេ ។ ប្រភព​ដដែល​បាន​បន្តថា ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ ហើយ​បានធ្វើការ​ឃាត់ខ្លួន​ម្ចាស់​រថយន្ត ខណៈ​បម្រុង​ឡើង​រថយន្ត​តាក់ស៊ី​គេចខ្លួន ឱ្យមក​ដោះស្រាយ​គ្នា​សង​សំណង់ នូវ​ការខូចខាត ដែល​ខ្លួន​បាន​បង្កឡើង ដោយសារតែ​ចេញពី​ផឹកស៊ី​ស្រវឹង​នោះ ។2
​សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​បង្ក​ខាងលើ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ចំការ ដោយសារតែ​ម្ចាស់​រថយន្ត ស្រវឹងស្រា​ខ្លាំងពេក និយាយ​គ្នា​មិនត្រូវ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕1