ផ្ទះសំណាក់ថ្មពេជ្រមានបទល្មើសគ្រឿងញៀនច្រើនចាប់បានបន្តបន្ទាប់សមិត្តកិច្ចនិងអាជ្ញាធរមិនព្រមាននិងបង្រ្កាបប្រហែលបានសំណែនច្រើនពីផ្ទះសំណាក់នេះ

0

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលបានឃើញសមិត្តកិច្ចចុះបង្រ្កាបគ្រឿងញៀ ននៅក្នុងផ្ទះសំណាក់ថ្មពេជ្របានជាបន្តបន្ទាប់រហូតមានមនុស្សត្រូវចាប់ខ្លួនជិត១០និងគ្រឿងញឿនម៉ាទឹកកកជាច្រើនកញ្ចប់តែផ្ទះណាក់ថ្មពេជ្រនេះអាជ្ញាធរនិងសមិត្តកិច្ចពាក់ព័ន្ធimageមិនបានបិតឬធ្វើការព្រមានអាជីវកម្មផ្ទះសំណាក់នោះទេប្រជាពលរដ្ឋមានការសង្ស័យថាម្ចាស់ផ្ទះសំណាក់យកសំណែនទៅសែនឲ្យលោកអាជ្ញធរនិងសមិត្តកិច្ចយ៉ាងក្រាសហើយមើលទៅទើបមិនបានបិតផ្ទះសំណាក់នេះ។ជាក់ស្តែង​កាលពី​ម៉ោង ១ ​និង​ ១៣​ នាទី រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​នគរបាល​ក្រុង​សិរីសោភ័ណ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី​ថ្មី​ទៀត​និងបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់ថ្មពេជ្រនេះ។​លោក​វរសេនីយ៍ ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​: លើក​នេះសមត្ថកិច្ច​បាន​ស្រាវជ្រាវស៊ើបអង្កេត​នៅផ្ទះ​សំណាក់ជ័យ​មង្គលនៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​​បន្ទាប់មកបាន​ទៅ​បង្ក្រាប នៅ​បន្ទប់​លេខ​១០៥ ផ្ទះសំណាក់​ថ្ម​ពេជ្រ នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​គាប​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យនេះ​ដដែល ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​៨​នាក់​និងថ្នាំញៀនជាច្រើនកញ្ចប់។​ពេលនោះ ប៉ូលិស ក៏បាន​រឹបអូស​វត្ថុតាង​ល្មើស រួមមាន​: ម្សៅ​មេ​តំ​ហ្វេ​តា​មីន ទឹកកក ៣​កូន​ថង់ ទម្ងន់​១១,៦​ក្រាម​, កូនជញ្ជីង​ថ្លឹង​ថ្នាំ​១, កូន​ថង់​ច្រកថ្នាំ​ជាច្រើន ដែកកេះ បំពង់​បឺត​គ្រឿងញៀន ជាច្រើន ទូរស័ព្ទដៃ​១២​គ្រឿង​។​នាយការិយាល័យ បាន​និយាយ​បន្ថែមថា ជនសង្ស័យ​ឆ្លើយ​ទទួលខុសត្រូវ លើ​បទល្មើស​របស់ខ្លួន ហើយ​ថា ពាក់ព័ន្ធ​ពីមុនមក​ផង​។​គួររំលឹកថា នៅ​បន្ទប់​ផ្ទះសំណាក់ ថ្ម​ពេជ្រ នេះ មាន​បទល្មើស​គ្រឿងញៀនជាក់ស្តែងទាំង​ជួញដូរចែកចាយនិង​សេព​បំពានជា​បន្តបន្ទាប់ជិត​១០​លើក​ហើយក្នុងឆ្នាំនេះ​។សាធារណជន បាន​រិះគន់​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ថា​ហេតុអ្វី​មិន​បិទ​អាជីវកម្ម របស់​ផ្ទះសំណាក់ ថ្ម​ពេជ្រ ដែលមាន​បទល្មើស​គ្រឿងញៀនក្នុងនោះជាក់ស្តែង​កន្លងមក​នោះ​ទៅរហូតមកដល់សព្វថ្ងៃនេះផ្ទះសំណាក់ថ្មពេជ្រនេះនៅតែបើកឲ្យដំណើរតែដ៍ដែលប្រជាពលរដ្ឋសង្ស័យថាម្ចាស់ផ្ទះសំណាក់នេះពិតជាបានយកសំណូកទៅសូកសមិត្តយ៉ាងចាស់ដៃហើយមើលទៅទើបសមិត្តកិច្ចនិងអាជ្ញាធរអនុញ្ញាត្តិឲ្យផ្ទះសំណាក់នេះបើកបន្តទៀតបានហើយយ៉ាចំហរទៀតផង។image