សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ពន្ធ័ជាមួយប្រើប្រាស់ចែកចាយនិងរក្សាទុកសាធាតុញៀន

0

ខេត្តឧត្តរមានជ័យ. កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥.​ជនសង្ស័យប្រុស ស្រី ចំនួន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័និងគ្រឿងញៀនចំនួន១៣កញ្ចប់ខណះកំពុងប្រើប្រាស់ ចែកចាយនិងរក្សាទុកសារធាតុញៀនស្ថិតនៅក្នុងភូមិ សង្កាត់និងក្រុងសំរោង ខេត្តIMG_6354ឧត្តរមានជ័យ ។​លោកវរះសេនីយ៍ទោថោង សាមិ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តឧត្តរមានជ័យបានអោយដឹងថា៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនលើមុខសញ្ញាសកម្មនេះធ្វើឡើងដោយមានសមត្ថកិច្ចជំនាញរបស់ខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះបង្ក្រាបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់។​ជនសង្ស័យទី១/ឈ្មោះផយ ធឿន ភេទប្រុសអាយុ២៧ឆ្នាំ ទី២/ឈ្មោះគង់សំអឿន ភេទប្រុស អាយុ២៦ឆ្នាំ ទី៣/ឈ្មោះឡត វណ្ណដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំនិងទី៤/ឈ្មោះហេង សុវណ្ណកញ្ញា ភេទស្រី អាយុ២៣ឆ្នាំទាំងបួននាក់រស់នៅក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។​ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៣កញ្ចប់ រួមជាមួយឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួននិងអាវុធធុនបេ អឹម ១៣មួយដើមផងដែរ។ ហើយជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នត្រូវបានកម្លាំងនគរបាលការរិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនិតិវិធី៕IMG_6354