ទោះជាកម្មករអូសរទះតវ៉ាក៏ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតរកបានបានលើសផែនការ៣%

0

បន្ទាយមានជ័យ ៖ ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ខែ ឧសភា ២០១៥ កន្លងទៅនេះទោះបីជាមានបាតុភាព អសកម្មដោយមានការតវ៉ា ពីក្រុមកម្មករអូសរទះ រហូតកើតជាហឹង្សាវាយបំផ្លាញទ្រព្យសម្បត្តិឯកជន និងរដ្ឋ កាលពីថ្ងៃទី២៥ ឧសភា យ៉ាងណាក៏image3ដោយគយប៉ោយប៉ែតនៅតែបន្តរកចំណូលពន្ធបានលើសផែនការ ៣% ដែលក្រសួងកំណត់ ។លោក ឈួន ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បានអោយដឹង បានអោយដឹងកាលពីថ្ងៃទី១០ មិថុនា ២០១៥នេះថា ស្ថានភាពពាណិជ្ជកម្មនាំចេញនាំចូលថៃ-កម្ពុជា តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតមានភាពមមាញឹកធម្មតា ដោយម្ចាស់​ទំនិញ​បញ្ជា​ទិញ និង​ការបញ្ជូន​ទំនិញ​មក ​​មន្ត្រី​គយ​ចាំ​បំពេញបែបបទ កាតព្វកិច្ច​បង់ពន្ធ និង​បង់​អា​រក គយ​និង​រដ្ឋាករ យ៉ាងរហាស់ ។ តាមរយៈពាណិជ្ជកម្មនេះភាគច្រើនទំនិញដែលនាំចូល រួមមានរថយន្ត ម៉ូតូ ទំនិញ​ចម្រុះ គ្រឿងសំណង់​ធ្វើអោយចំណូលពន្ធគយប្រចាំខែឧសភា នៅតែមានចំនួនច្រើនហើយរកបានលើសផែនការដល់ទៅ៣%នៃផែនការដែល ដែលកំណត់អោយការិយាល័យគយប៉ោយប៉ែត រកអោយបាន១០០% ។IMG_4418 និយាយជារួម តាមរយៈការខិតខំអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលលើចំណូលពន្ធ១០០% ការិយាល័យគយប៉ោយប៉ែត ពី១ខែទៅ១ខែ និង១ឆ្នាំទៅ១ឆ្នាំ គឺអាចរកចំណូលពន្ធគយបានគ្រប់ និងលើសផែនការជានិច្ច ។​ដោយឡែកបើតាមការអោយដឹងពីលោក ​ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានបាតុកម្មតវ៉ាមួយថ្ងៃ ជាធម្មតាចំណូលពន្ធគយចូលតាមច្រកទ្វាអន្តរជាតិ ប៉ោយប៉ែពី ១៣០០ ទៅ ២០០០ លាន​រៀល​។ទាក់ទងនិងបញ្ហាកម្មករអូសរទះវិញកាលពីចុងសប្តាហ៍កន្លងទៅ លោក ឈួន ហៃ បានប្រជុំជាមូយកម្មករអូសរទះ ការប្រជុំនេះកម្មករអូសរទះហាក់ដូចជាស្ងប់ស្ងាត់លើការទាមទា មិនអោយយកពន្ធគយលើទំនិញ៣០កេះ ដោយមកស្នើរសំមិនអោយមានការពិនិត្យរទះ ឬផ្ទេរផ្ទូទំនិញនៅទីលានត្រួតពិនិត្យ ។ ចំពោះបញ្ហានេះលោក កំពុងតែធ្វើរបាយការណ៍ត្រៀមក្រុមការងារអគ្គនាយកដ្ឋានគយ ចុះពិនិត្យ នៅប៉ុន្មានថ្ងៃខាងមុខ ។ ជាមួយនិងកិច្ចប្រជុំនេះលោក ក៏បានធ្វើការពន្យល់កម្មករអោយយល់ពីតំលៃ ឈ្នួលពលកម្មនៃការដឹកជញ្ជូន និងការបង់ពន្ធទំនិញ មិនមែនកម្មជាអ្នកបង់ពន្ធនោះទេ គឺម្ចាស់ទំនិញជាអ្នលកទទួលខុសត្រូវលើកាតព្វកិច្ចពន្ធគយ ដើម្បីពួកគាត់យល់អោយច្បាស់កំច្រឡំថា គយយកពន្ធលើតំលៃដឹកជញ្ជូន ៕IMG_4354 IMG_4633
image1