​លោក​សន​គីម​សួ​គ៍​ប្រធានការិយាល័យ​នគរ​បាលច​រារ​ចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ចុះបង្ក្រាប​រថយន្ត​ដឹក​សំពីងសំពោង​យកមក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​

0

ខេត្តបន្ទាយមានជ័យ​៖​លោក​សន​គីម​សួ​គ៍​នាយការិយាល័យ​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កូនចៅ​ចុះទៅ​ប្រតិបត្តិការ​ទប់ស្កាត់​រថ​យន្ត​ដឹក​សំពីងសំពោង​យកមក​ធ្វើ​ការណែនាំ​បញ្ហា​ដឹកទំនិញ សំពីងសំពោង​នៅលើ​ផ្លូវ​សាធារណៈ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់ ចំពោះ​អ្នក​ដ៏​ទៃIMG_4633​និង​ខ្លួនឯង ។​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៥​នៅលើ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦​។​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ត​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​លោក​សន​គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាចរជើងគោក​ខេត្ត​និង​កម្លាំង​នគរបាល​ជា​ច្រើ​រូប​ដើម្បី​ទប់ស្កាត់​និង​ធ្វើ​ការណែនាំ​ដល់​រថយន្ត​ដឹក​សំពីងសំពោង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់​បញ្ជៀ​ស​ការគ្រោះថ្នាក់​និង​ឲ្យ​មាន​ការគោរព​ច្បាប់​ចរាចរណ៍​ផង​។​
​សកម្មភាព​ដឹក​ធ្ងន់​របៀបនេះ​កើតឡើង​មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ តាមផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦ ពី​ប៉ោយប៉ែត ទៅ​សៀមរាប ឬ​ពី​សៀមរាប ទៅ​បាត់ដំបង​ភាគច្រើន នៃ​រថយន្ត​ដឹក​របៀបនេះ ជា​រថយន្ត​ដឹក ផ្លែឈើ ដឹកទំនិញ​ចាប់ហួយ និង​រថយន្ត​តាក់ស៊ី រថយន្ត​តូចធំ​រាប់សិប​គ្រឿង ។​លោក សន គឹមសួគ៌​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបញ្ជា ក៏​ដូច​ការចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម​ស្នងការ​ខេត្ត ដូច្នេះ​នគ​បាលច​រារ​ចរណ៍​របស់លោក​កំពុងមាន​វិធានការ​លើ​បញ្ហា​រថយន្ត​ដឹក​សំពីងសំពោង​នេះហើយ​កន្លងមក​ដោយសា​រ​តែ​សមត្ថកិច្ច​ជួប​នូវ​បញ្ហាលំបាក​មួយចំនួន ទើបបាន​ត្រឹមតែ​ចាប់​យកមក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា និង​ឲ្យ​រុះរើ​ទំនិញ​ចេញពី​រថយន្ត​ទាំងអស់​សាង​ដាក់​រថយន្ត​ថ្មី​តែប៉ុណ្ណោះ​។​លោក​បាន​បន្តថា ចំពោះ​រថយន្ត​គ្មាន​ស្លាក​លេខ ឬ​គ្មាន​ឈៀក ត្រឹមត្រូវ​នោះ សមត្ថកិច្ច​និង​ឃាត់​ចំណែក​រថយន្ត​គ្មាន​ស្លាក​លេខវិញ​សមត្ថកិច្ច​ត្រូវធ្វើ​ការ​ណែ​និង​តំ​រ៉ូ​វ​ទៅ​ចុះបញ្ជី​នៅ​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​លក្ខ​ណះ​តាម​លក្ខ​ណះ​បច្ចេកទេស​ប័ណ្ណបើកបរ​។​លោក​បាន​បញ្ជាក់ថា​ប្រសិនជា​រថយន្ត​ណា​នៅតែ​បន្ត​មិន​ព្រម​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​នោះ​កម្លាំង​នគរបាល​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ឬ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​តែម្តង​។​ទាក់ទិន បញ្ហា​ដឹក​អានាធិបតេយ្យ​សំពីង​សំពង​បែបនេះ​លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​អាជ្ញាធរខេត្ត​តែង​លើក​ឡើងជា​ញឹកញាប់​នៅក្នុង​អង្គប្រជុំ​ឲ្យ​សមត្ថកិច្ច​នគរ​បាលច​រាចរ​ជើងគោក​ចុះ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​យានយន្ត​កុំ​ឲ្យ​ដឹក​សំពីងសំពោង​បន្ត​៕