ទា​នាំ​ចួ​លតា​ម​ច្រករបៀង​ខុសច្បាប់​២​រថយន្ត​ជាង​មួយ​មឺ​ុ​ន​ទា​មានច្បាប់​មួយ​រថយន្ត​មួយ​រថយន្ត​ទៀត​ចូលដល់​ស្រុក​មង្គល​បូរី​មន្ត្រី​ជំនាញ​ធ្វើលិខិត​បញ្ជាក់ថា​ស្របច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​៖​សត្វ​ទា​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​ខុសច្បាប់​ទាំង​ឡានៗ​ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹក​ចូល​មកដល់​ស្រុក​មង្គល​បូរី​ត្រូវ​ក្រុមមន្ត្រី​ជំនាញ​ធ្វើលិខិត​បញ្ជាក់ថា​ស្របច្បាប់​ទៅវិញ​។​កាលពី​ថ្ងៃទី​២​ខែមិថុនា​២០១៥​មន្ត្រី​ផលិតកម្ម​image (1)និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ចាប់​ទា​ដែល​ឈ្មួញ​នាំចូល​ពី​ថៃ​ដោយ​ខុសច្បាប់​ចំនួន​៤.៥០០​ក្បាល​តាម​ច្រករបៀង​ខុសច្បាប់​ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ហើយ​បានធ្វើការ​ផាក់​វិន័យ​ចំនួន​៦​លាន​រៀល​។ ចំណែក​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​៩​ខែមិថុនា​២០១៥​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​បន្ទាយ​នាង​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​គេ​បានឃើញ​មាន​រថយន្ត​២​គ្រឿង​ដដែល​បាន​ដឹក​ទា​ពេញ​រថយន្ត​មក​ឈប់​នៅ​ចិញ្ចើមផ្លូវ​ដែល​គេ​ឃើញ​ឈ្មួញ​រកស៊ី​មុខ​ដដែល​មក​រត់ការ​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ម្នាក់​ធ្វើឯកសារ​នៅ​ក្បាល​ឡាន​តែម្តង​ព្រោះ​ម្ចាស់​ទា​ខ្លាច​ពេទ្យសត្វ ធ្វើការ​ផាកពិន័យ​ទៀត​។ តាម​ព័ត៌មាន​ពី​កម្លាំងយោធា​តាម​បន្ទាត់​ព្រំដែន​បាន​បង្ហើប​ប្រាប់ថា​ទា​ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ចំនួន​២​គ្រឿង​នេះ​គឺជា​ទា​ដែល​ឈ្មួញ​ដឹក​គ្មាន​ច្បាប់​ទេ​ដែល​លួច​ដឹកនាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​។​ហើយ​ឈ្មួញ​បាន​សុំច្បាប់​ទា​ដែល​ដឹក​តែមួយ​រថយន្ត​ទេ​តែ​ពេលដែល​ដឹក​ចេញពី​ច្រករបៀង​រថយន្ត​បាន​ដឹក​ទា​២​រថយន្ត​ពេញ​ដែលមាន​ទា​មិនតិចជាង​១​ម៉ឺន​ក្បាល​ឡើយ​។ ក្រោយពី​មន្ត្រី​ពេទ្យសត្វ​ចាប់​ឆែកឆេ​រកឃើញ​ច្បាប់​ដឹក​ទា​តែមួយ​រថយន្ត​តែប៉ុណ្ណោះ​។​ចំណែក​មួយ​រថយន្ត​ទៀត​មន្ត្រី​ពេទ្យសត្វ​ឃុបឃិត​ធ្វើលិខិត​ស្របច្បាប់​ឲ្យ​រថយន្ត​ដឹក​ទា​មួយគ្រឿង​ទៀត ។image
​ពាក់ព័ន្ធ​ឈ្មួញ​នាំ​ទា​ចូល​ដោយ​គ្មាន​ច្បា​ប់លោក​ហ៊ុយ​ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ទា​ដែល​នាំចូល​២​រថយន្ត​នោះ​១​រថយន្ត​មានច្បាប់​ដែល​មន្ត្រី​ជំនាញ​បានធ្វើ​ច្បាប់​ឲ្យ​ដឹក​នាំចូល​ទៅធ្វើ​ពូជ​ហើយ​ចំណែក​ទា​ដឹក​មួយ​រថយន្ត​ទៀត​គឺ​លោក​ថា ឈ្មួញ​ទិញ​ពី​អ្នក​ចិញ្ចឹម​ទា​នៅ​ឃុំ​បន្ទាយ​នាង​ទេ​។ បញ្ជាក់​រាល់​យប់​ឈ្មួញ​បាន​ឃឹ​ប​ឃឹ​ត​ជា​កម្លាំង​និង​មន្ត្រី​ជំនាញ​បាន​ប្រើល្បិច​គ្រប់បែបយ៉ាង​បាន​នាំចូល​ទារ​ស់​ពី​ប្រទេស​ថៃ​ចូលមក​ស្រុក​ខ្មែរ​តាម​ច្រករបៀង​ជាពិសេស​នៅ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​សកម្មភាព​នេះ​ត្រូវបាន​គេ​ដឹងថា​ឈ្មួញ​ដឹក​ទា​ទាំងរ​ថយ​យន្តៗ​ចេញ​ទៅតាម​បណ្តា​ខេត្ត​រាល់​យប់​ដែល​ជាការ​ព្រួយ​បា​រម្យ​ការឆ្លង​ជម្ងឺផ្តាសាយបក្សី​និង​ទីផ្សា​សត្វ​ទា​ក្នុងស្រុក​មានការ​ធា្ល​ក់​ចុះ​គួរ​ឲ្យ​បា​រម្យ​គួរ​មន្ត្រី​ជំនាញ​មាន​វិធាន​ទប់ស្កាត់​ផង​កុំ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួន​ពេក​ត្រូវ​គឹ​ត​ពី​ប្រយោជន៍​ប្រជាពលរដ្ឋ​ផង​៕