លោក អ៊ិត សុធា ព្រះរាជា​អាជ្ញា​ដឹកនាំ​កម្លាំង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​១១​នាក់

0


​កំពង់ធំៈ ដោយមាន​ការយកចិត្ត​ទុកដាក់ ក្នុងការ​លុបបំបាត់ និង​ទប់ស្កាត់​ការ​លំហូរ​ចូល​នៅ​សារធាតុ​ញៀន និង​ការ ចែកចាយ​គ្រឿងញៀន លោក អ៊ុត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ធំ ដោយ​សហការ​ជាមួយ​លោក​វរៈសេនីយ៍ត្រី កែវ សុផល ស្នងការ​ង ទទួលបន្ទុក​គ្រឿងញៀន និង​លោក​វរៈសេនីយ៍ទោ នួន ហ៊ាង នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​ប​ង្ក្រា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន ក្នុង​រយះពេល​២​ថ្ងៃ ដែល​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព បាន​ចំនួន​១១​នាក់ ស្ថិតនៅក្នុង​ឃុំ ស្រ​យោង និង​ឃុំ ច្រនាង ឃុំ​ចុង​ដា និង​ឃុំ​វត្ត​នគរ ស្ថិតនៅ​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​5
​លទ្ធផល​ដែល​ទទួលបាន មាន​ថ្នាំញៀន​ប្រទេស​ម៉ា​ទឹកកក មួយចំនួន ព្រមទាំង​ជនសង្ស័យ​ភេទ​ប្រុស ទី​១​ឈ្មោះ ជា មនោ​ថៃ ទី​២ ព្រំ ខឿន ទី​៣ រស់ រដ្ឋា ទី​៤ ម៉ៅ ឈិ​ត ទី​៥ ផេង សំខាន់ ទី​៦ សេង ធា​រី ទី​៧ ស៊ុយ ប៉េង​ហ៊ុយ ទី​៨ ចាន់ ស៊ី ទី​៩ កែវ តុ​ហ​ម៉េង ទី​១០ សេង គឹម​លី ទី​១១​ឈ្មោះ ហួរ ដែលជា​មេខ្លោង​ក្នុងការ​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ជនសង្ស័យ​ទាំងអស់ ត្រូវបាន​ឃាត់ខ្លួន ក្នុង​ថ្ងៃទី ១០ និង​១១ ខែ មិថុនា ឆ្នាំ​២០១៥​នៅវេលា​ម៉ោង ៩.៣០​នាទី​យប់ និង​មួយចំនួនទៀត ឃាត់ខ្លួន​ម៉ោង ១០​ព្រឹក ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ ២០១៥​។​3
​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កិច្ចសហការ​ការណ៍​ប​ង្ក្រា​ប​គ្រឿងញៀន ដែល​បង្ករ​ឲ្យ​ទទួលបាន​ជោគជ័យ​នេះ ដោយមាន​ការសហការ​ល្អ​រវាង ប៉ុស្តិ៍​រដ្ឋបាល និង​ស្នងការ នគរបាល​ខេត្ត ក្នុងការ​ស្រាវជ្រាវ​រក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ទើប​ឈានដល់​ការចុះ​បង្ក្រាប នៅពេល​យប់ និង មួយចំនួនទៀត​ត្រូវបាន​ឃាត់ខ្លួន​នៅពេល​ថ្ងៃ ដោយឡែក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន មួយចំនួនទៀត​សមត្ថកិច្ច បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។​
​ចំណែក​ជនសង្ស័យ​ទាំង​១១​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​
​ដោយ ប៊ុន រដ្ឋា7 6 4 1