រថយន្ដ​កូរ៉េ​២​តោន​កន្លះ​បើក​ដូច​ហោះ​បុក​គោយន្ដ​ដឹកឈើ​ខូចខាត​ទាំងស្រុង​ផ្នែក​ខាងមុខ​

0

​កំពង់ធំ​=​ប្រជា​ពល​រដ្ន​បាន​រឹះ​គន់​អ្នកបើកបរ​រថយន្ដ​កូរ៉េ​ដឹក​ឪឡឹក​ថា​បើកបរ​លឿន​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍ រថយន្ដ​នោះ​ពណ៍​ស​ចំនុះ​២​តោន​កន្លះ​ពាក់​ផ្លាកលេខ​ភ្នំពេញ 3C 1944 បើកបរ​ដោយ​ឈ្មោះ​ស៊ឹ​ន សាន អាយុ ៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ម៉ក់​ស្រី​ណែ​ត អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ Image58បន្ទាយ​យោមរាជ ឃុំ​ត្រ​សាទ ស្រុក សន្ទុក ខេត្តកំពង់ធំ បាន​បើកបរ​រថយន្ដ​កូរ៉េ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក គោយន្ដ​ដឹកឈើ​បង្ក​របួស​ម្ចាស់​គោយន្ដ​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​រថយន្ដ​វិញ​របួសស្រាល ក្រោយពី​កើតហេតុ​ត្រូវបាន​ភាគី​ទាំងសងខាង សំរបសំរួល​ត្រូវ​រូ​វ​គ្នា​ដោយ ខាង​ម្ចាស់​រថយន្ដ​កូរ៉េ​សង​ការខូចខាត និង​ការព្យាបាល​របួល​ដល់​ជន់​រងគ្រោះ ដែលមាន​ឈ្មោះ សឿន ស៊ាន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បី​បញ្ចប់រឿង ការ​ប៉ះ​ទ​ង្កិ​ចនេះ​កាលពី​ទាបភ្លឺ​វេលា​ម៉ោង​៤​ព្រឹក​ឈានចូល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៥​។​20140529_102422
​លុះ​ព្រឹក​ឡើង​អ្នក​សា​រព​ត័​មាន​យើង​បាន​ចុះ​ថត​យក​រូបភាព​ដើម្បី​ធ្វើការ​ចាក់ផ្សាយ រួច ធ្វើការ​សម្ភាស ជាមួយ​ម្ចាស់​រថយន្ដ​កូរ៉េ​ដើម្បី​បាន​ព​ត័​មានតែ​បែរជា​ប្រពន្ធ​លោក ស៊ឹ​ន​សាន ដែលមាន​ឈ្មោះ ម៉ក​ស្រី​ណេ​ត​និយាយ​មកកាន់​អ្នក​កាន់​អ្នក​សា​រព​ត័​មាន​យើង​បែប​លក្ខ​ណះ​មនុស្ស​ដែល​ល្ងង់ខ្លៅ​មិនដឹង​ទិស ដោយ​អ្នក​សារ​ព​ត័​មាន​សួរថា​ហេតុផល​អ្វី​បានជា​មានការ​ប៉ះ​ដ​ង្កិ​ច​គ្នា​យ៉ាងនេះ តើ​គួរ​ផ្សាយ​បែបណា តែ​ត្រូវបាន​គាត់​និយាយ​មកកាន់​អ្នក​សា​រព​ត័​មាន​ថា ខ្ញុំ​ពុំបាន​ជួល​លោក​អោយមក​ថត​រថយន្ដ​ខ្ញុំ​ទេ ចង់​អស់លោក​ផ្សាយ​យ៉ាងម៉ិច​ក៏​ផ្សាយ​ទៅ ទង្វើ​នេះ​ហាក់ដូចជា​មើលងាយ​ដល់​វិជ្ជា​ជី​អ្នក​សារ​ព​ត័​មាន​ព្រោះ​យើង​គ្រាន់តែ​ថត​យក​រូបភាព​ដើម្បី​ផ្សព្វផ្សាយ តែប៉ុណ្ណោះ​ពុំបាន​ធ្វើអោយ​ខូចខាត​របស់ទ្រព្យ​សម្បត្តិ​របស់​អ្នកណាម្នាក់​ទេ​។​Image64
ចំណែក​គោរ​យន្ដ​ដែល​ដឹកឈើ​នោះ​មាន​ក្ដា​ចំនួន​ជាង​២​គីប​គឺ​គ្មាន​ច្បាប់​ទេ​បានធ្វើ​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​យ៉ាង​គគ្រឹកគគ្រេង គ្មាន​សមត្ថកិច្ច​មេព្រៃ​ណា​ម្នាក់​ចេញមុខ​មក​ប​ង្គ្រា​ប់​ទេ​គឺ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ ៕​ប៊ុន រិទ្ធី​

Image61Image55Image60Image59