លូច​លុយ​ពី​ព្រឹក​ចាប់បាន​ល្ងា​យ​វិញ​រកឃើញ​លុយ​នោះបាន​មួយចំនួន​ហើយ​រកឃើញ​ដាវ​សា​មូ​រៃ​មួយ​ដើម​រួមទាំង​មា​៉​ទឹក​មួយកញ្ចប់​តូច​ទៀត​

0

 

​ពោធិ៍សាត់ ៖ ជនសង្ស័យ​ប្រព្រឹត្ត​អំពើចោរកម្ម​ម្នាក់​បានធ្វើ​សកម្មភាព​ឡើងទៅ​ផ្ទះ​ជនរងគ្រោះ​ពេលដែល​ម្ដាយ​ក្មេង​មិន​នៅ​លួងលោម​ក្មេង​ម្នាក់​ឲ្យ​លុយ​ទៅ​ទិញ​នំ​ហើយក៍​លួច​លុយ​ហើយ​រត់​គេ​ខ្លួន​បាត់​កាលពី​វេលា​មោ​៉​ង​៧​ព្រឹក​ថ្ងៃទី​១៧​សីហា​ឆ្នាំ​២០១៥​ក្នុង​ភួ​មិ​សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​។ ទើប​ស្ត្រី​រងគ្រោះ​មកពីផ្សា​វិញ​ដឹងថា​បាត់​លុយ​ដោយមាន​តម្រុយ​ពី​កូន​របស់ខ្លួន​ក៍​ប្តឹង​នគរបាល​នៅវេលា​មោ​៉​ង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ដដែល​ក៍​ចាប់បាន​វិញ​ដោយ​រកឃើញ​លុយ​វិញ​តែ​៩០​មឺ​ន​រៀល​ប៉ុណ្ណោះ​។​image (1)

​លោក ម៉ូ លីដា នាយការិយាល័យ​ព្រណ្ម​ទណ្ឌ​ក​ម្រឹត​ស្រាល​បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ​សុខ សូរ អាយុ​២៤​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​លុយ​ស្ត្រី​ម្នាក់​ឈ្មោះ ឈួន ឃឺ​ន អាយុ​៣៨​ឆ្នាំ នៅក្នុង​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ រស់នៅ​ភួ​មិ​ជាមួយគ្នា​បានធ្វើ​សកម្មភាព​លួចបាន​លុយ​ខ្មែរ​អស់​ចំនួន​មួយ​លាន​រៀល​និង​លុយ​ដុល្លា​១០០​។ កាលពី​វេ​ល​មោ​៉​ង​កើតហេតុ​ខាងលើ​ដោយសា​តែ​ស្ត្រី​រងគ្រោះ​មិន​នៅផ្ទះ​ទើប​ជនសង្ស័យ​នៅ​ភួ​មិ​ជាមួយនេះ​មាន​ឧកាស​ឡើងផ្ទះ​ស្ត្រី​នោះ​លួងលោម​ក្មេង​ម្នាក់​ត្រូវជា​កូន​ម្ចាស់​ផ្ទ្យ​ទៅ​ទិញ​នំ​ញាំ​ក៍​ធ្វើ​សកម្មភាព​លូច​យកលុយ​ហក់​ដី​គេច​បាត់​។​image

​លោក​បន្តថា បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​លុយ​ពី​ព្រឹក​មក​ស្ត្រី​រងគ្រោះ​ក៍បាន​មកកាន់​ការិយាល័យ​នគរ​បាន​ផ្នែក​ព្រណ្ម​ទណ្ឌ​ក​ម្រឹត​ស្រាល​នៅវេលា​មោ​៉​ង​២​រសៀល​ថ្ងៃ​ដដែល កម្លាំង​របស់លោក​ក៍បាន​តាម​មុខសញ្ញា​ដែល​យើង​មាន​ទុន​ស្រេច​រហូតដល់​ម៉ោង​៥​និង​៥​នាទី​ល្ងាច ក៍​កម្លាំង​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ក្រុង​ពោធិ៍សាត់​បាន​ចាប់បាន ហើយ​ក៏បាន​ឈានទៅ​រឹបអូស​វត្ថុតាង​ដែលមាន​លុយ​តែ​៩០​ម៉ឺន​រៀល​ប៉ុណ្ណោះ រួច​បានប្រគល់​លុយ​ទាំងនេះ​ជូន​ជនរងគ្រោះ​វិញ​។​

​លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​ខាងលើ​ក្រោយពេល​សមត្ថកិច្ច​យើង​រកឃើញ​វត្ថុតាង​លុយ​៩០​មឺ​ន​រៀល​ហើយក៍​រកឃើញ​ដាវ​សា​មូ​រៃ​មួយ​ដើម​ជាមួយនិង​មា​៉​ទឹកកក​មួយ​កូន​ថង​តូច​ថែមទៀត ហើយ​សម​តម​ថ​កិច្ច​យើង​បាន​កំពង់​បំពេញ​សំនុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់កា​តាម​និតិ​វិធី​៕