អតីតចៅអធិការវត្តរតនៈមុនីរោងគោ ត្រូវតុលាការសម្រេចឱ្យឃុំខ្លួនក្រោមបទចោទ មាន២ករណី(ទិញបេស្យាចារ,និងរួមភេទអនីតិជនក្រោមអាយុ១៥ឆ្នាំ)

0

សៀមរាបៈតុលាកាសម្រេចឃុំខ្លួនអតីតចៅអធិការវត្តរតនៈមុនីរោងគោ ដែលរំលោភកូននេនក្នុងវត្តតាមរន្ធគូទ ចំនួន១០អង្គជាបន្តបន្ធាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ កាលពីល្ងាចថ្ងៃទី១០ខែវិច្ឆិកា ក្រោមបទចោទចំនួនពីរករណីគឺ(ទិញបេDSC_1454ស្យាចារនិងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។
លោកស្រីវរសេនីយ៏ទោដួង ថាវរី នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានប្រាប់ តាមទូរសព្ទ័នៅរសៀលថ្ងៃទី១១ខែវិច្ឆិការនេះថា កាលពីល្ងាចថ្ងៃទី១០ខែវិច្ឆិកា កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យជាអតីតចៅអធិការវត្តរតនៈមុនីរោងគោ ដែលរំលោភកូននេនក្នុងវត្តតាមរន្ធគូទ ចំនួន១០អង្គជាបន្តបន្ធាប់ ទៅតុលាការ ត្រូវបានលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទចំនួនពីរគឺ អំពើទិញបេស្យាចារ និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។លោកស្រីបន្តថា រហូតមកទល់ពេលនេះ ញោមប្រុស ស្រី របស់នេនទាំង១០អង្គដែលរងការរំលោភតាមរន្ធគូទ ពីសំណាក់អតីតចៅអធិការវត្តរោងគោនោះ នៅមិនទាន់ឃើញមកដាក់ពាក្យ បណ្តឹងនៅការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការខេត្តនោះទេ អំពីការទាមទារសំណងជម្ងឺចិត្ត។ តែកាលពីថ្ងៃដែលសមត្ថកិច្ចខាងលោកស្រី ចុះទៅកន្លែងកើតហេតុ ស្រាវជ្រាវរកភស្តុតាង និងនាំខ្លួនជនសង្ស័យមកកាន់ការិយល័យ ក្រុមគ្រួសារញោមប្រុសស្រីរបស់នេនទាំង១០អង្គ បញ្ជាក់ថាពុំមានការទាមទារសំណងជម្ងឺចិត្តអ្វីនោះទេ គ្រាន់តែសុំឲ្យផ្តន្ទាទោសជនដែលប្រព្រឹត្តិទៅតាមច្បាប់ចុះ។ ចំណែក កូននេនដែលរងគ្រោះទាំង១០អង្គនោះ មានប៉ុន្មានអង្គដែលរងរបួសគូទខ្លាំង ហើយអាចប្រឈមនឹងបញ្ហាអ្វីខ្លះ លោកស្រីពុំបានដឹងទេ ព្រោះថាបន្ទាប់ពីនាំខ្លួនជនសង្ស័យមកសាកសួរ កូននេនរងគ្រោះត្រូវអង្គការ( អង្គភាពការពារកុមារ និមន្តលោកនេនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។DSC_1465
ជុំវិញករណីខាងលើកោះសន្តិភាព ពុំអាច សុំការពន្យល់ពីអង្គការ( អង្គភាពការពារកុមារ)នៅរសៀលថ្ងៃទី១១ខែវិច្ឆិការនេះបានទេ ពីករណីរងរបួសរបស់លោកនេនទាំង១០អង្គ។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោង៨យប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥ ព្រះមេគណនិងមន្ទីរធម្មការខេត្តបានចុះទៅចាប់ផ្សឹកចៅអធិការវត្តរតនៈមុនីរោងគោហៅវត្តរោងគោ ឈ្មោះវង្ស ចែត្រ អាយុ៤៦ឆ្នាំ រួចប្រធ្វើការគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត បន្ទាប់ពីបែកធ្លាយជនសង្ស័យខាងលើ ដែលរំលោភលោកនេនក្នុងវត្តតាមរន្ធគូទបន្តបន្ទាប់រហូត១០អង្គ ដែលមានរយៈពេល៥ទៅ៦ខែរួចមកហើយ ដោយនេនខ្លះត្រូវរំលោភបានសម្រេចជាង២០ដងឯខ្លះជាង១០ដងនៅតាមវាលស្រែនិងនៅក្នុងកុដ្ឋ ដោយបានឲ្យលុយក្នុងមួយអង្គៗចាប់ពី៣ម៉ឺនទៅដល់១០ម៉ឺនរៀល ដើម្បីគំរាមបំបិតមាត់កុំឲ្យនិយាយប្រាប់អ្នកក្នុងវត្តឬញោមរបស់ខ្លួន។
ជុំវិញមជ្ឈដ្ឋាននានា នៅក្នុងខេត្តសៀមរាប គេរង់ចាំទន្ទឹងមើលថា តើស្ថាប័នតុលាការអាចដាក់ទោសអតីតចៅអធិការវត្តរូបនេះជាប់ទោសបានរយៈពេលប៉ុន្មានឆ្នាំដែរ៕DSC_1454 DSC_1447