Radamel Falcao ត្រូវបាន​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​កោះហៅ​សម្រាប់​ការប្រកួត World Cup ( រូបភាពវីដេអូ)

0

​ខ្សែប្រយុទ្ធ Radamel Falcao ត្រូវបាន​កោះហៅ​ឲ្យ​ចូលក្នុង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​សម្រាប់ ការប្រកួត​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នៅ​រដូវក្តៅ​នេះ ។​ ​ខ្សែប្រយុទ្ធ​ក្លិប Monaco រូបនេះ​មិនបាន​ចូល​លេង​ចាប់តាំងពី​ខែមករា​មកម្ល៉េះ​បន្ទាប់ពី​រូបគេ​បាន​រងរបួស​សរសៃរ​ពួរ​ជង្គង់​យ៉ាងធ្ងន់ធ្ងរ​ដែល​របួស​នេះ​ត្រូវ​ចំណាយពេល​សម្រាក​ព្យាបាល​ពី​៦​ទៅ​៩​ខែ ។​ ​ជាមួយគ្នា​នោះ មិត្ត​រួម​ក្រុម​របស់ Falcao គឺ​កីឡាករ James Rodriguez ក៏ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​កោះហៅ​ផងដែរ​ខណៈ​ដែរ​អ្នកចាំទី​ក្រុម Nice គឺ​កីឡាករ David Ospina

និង​កីឡាករ Fredy Guarin របស់​ក្លិប Inter Milan ព្រមទាំង​ខ្សែប្រយុទ្ធ Luis Muriel របស់​ក្រុម Udinese ក៏មាន​ឈ្មោះ​ដូចគ្នា ។​ ​គួរ​បញ្ជក់​ថា កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ១៧ គ្រាប់​ឲ្យ Monaco នៅ​រដូវ​កាល​នេះហើយ​រូបគេ​ក៏​រក​គ្រាប់​បាន ៩ គ្រាប់​ផងដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ក្នុង យុទ្ធនាការ​វគ្គ​ជម្រុះ World Cup ៕