​មនុស្ស​០៥​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ ​ចាប់បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត​ពីបទ​ចោរកម្ម​

0

​ខេត្តសៀមរាប ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ អន្តរជាតិ​នៅ​ទូទាំង​ខេត្តសៀមរាប​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯ​.​ឧ​បណ្ឌិត​ឃឹម​ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប និង ការចង្អុលបង្ហាញ​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ វណ្ណ​និ​ត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កងកម្លាំង សមត្ថកិច្ច​រាជ​អាវុធហត្ថ​ខេត្ត​ឈរជើង​ប្រចាំការ​តាម​បណ្តា​ស្រុក​បានធ្វើ​ការបង្ក្រាប​និង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៥​នាក់​លើ​l២​ករណី​ផ្សេងគ្នា​នាពេល​ថ្ងៃ​តែមួយ ដែល​កើតមានឡើង​នៅ​ស្រុក​ជីក្រែង និង​ស្រុក​ស្រីស្នំ ក្នុង​អំពើ​លួច នា​ថ្ងៃទី​០៥ កុ​ម្ភះ ឆ្នាំ​២០១៦ ។​20160206_140340
​ករណី​ទី​១​នៅវេលា​ម៉ោង ១៧ និង ០៤​នាទី នា​ថ្ងៃទី​០៥ កុ​ម្ភះ ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ស្រុក​ជីក្រែង​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ភូមិ បាត​ត ឃុំ​គោកធ្លក​ក្រោម​ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ពាក់ព័ន្ធ​ករណី ធ្វើ​សកម្មភាព​លួច​ប្រេងម៉ាស៊ូត​របស់​ក្រុមហ៊ុន​ហ្វា​ង​ទុន (​ចិន​) នៅ​ការដ្ឋាន​ទំនប់​ម្កាក់ ភូមិ​ម្កាក់ ឃុំ​គោកធ្លក​លើ​ស្រុក​ជីក្រែង នៅពេល​ខណៈ​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ដឹក​ប្រេង​ពី​ផ្ទះ​របស់ខ្លួន យកទៅលក់​ក៏ត្រូវ បាន​ឈ្មោះ ហាក់ នៅ​ភូមិ​កោះ​ដូន​រាជ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​អាវុធ​ហ​ត្ត​តែម្តង ។ ក្នុងនោះ​ជនសង្ស័យ​ទី​១ ឈ្មោះ​អ៊ិ​ង លាន​ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទី​២​ឈ្មោះ​ចាន់ បញ្ញា​ភេទ​ប្រុស អាយុ ១៩​ឆ្នាំ អ្នក​ទាំងពីរ​គ្មាន​មុខរបរ​មិន​ពិតប្រាកដ​ស្ថិតនៅ​ភូមិ​គំរូ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង​ហើយ​បក្ខពួក​មួយចំនួន​ក៏បាន​គេចខ្លួន​អស់​ក្នុងចំណោម​គ្នា​០៦​នាក់​។ ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដកហូត​នូវ​វត្ថុតាង​ប្រេងម៉ាស៊ូត​៥១០​លីត្រ​និង​រឺ​ម៉ក់​ម៉ូតូ ជា​មធ្យោបាយ​ដឹកជញ្ជូន​០១​គ្រឿង​ផងដែរ ។​20160206_140134
​ករណី​ទី​២ នៅវេលា​ម៉ោង ១៤​និង​៤៥​នាទី នា​ថ្ងៃទី​០៥ កុ​ម្ភះ​ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ស្រុក​ស្រីស្នំ បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​នៅ​ចំណុច​ភូមិ គោល ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​ពាក់ ព័ន្ធ ករណី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ របស់​ជនរងគ្រោះ ឈ្មោះ​យឿន​ប៉ើ​ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ដែល​បាន​ទុក​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ​៦៨​ដោយ​ចុះទៅ​បង់សំណាញ់​ក្បែរ​នោះ ដោយ​មិនបាន​ដក សោរ នៅពេលនោះ​ជនសង្ស័យ​ដែល​បានធ្វើ​ដំណើរ​ត្រឡប់​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឃើញ​ម៉ូតូ​ខាងលើ ដោយ​ពុំ មាន​ឃើញ​ម្ចាស់ ក៏​យកមក​ជឹះ​យកមក​ផ្ទះ​តែម្តង ដែល​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច​ភូមិ ដង្កោ ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ។ ដោយ​ទទួលបាន​នូវ​ពាក្យបណ្តឹង​និង ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ផង​នោះ កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​យើង​បានកំណត់​មុខសញ្ញា​ច្បាស់​ហើយ បាន​ឈានដល់​ធ្វើការ​ឃាត​ខ្លួន​ជនសង្ស័យ ០៣ នាក់​ក្នុងនោះ​ជនល្មើស​ទី​១​ឈ្មោះ​កៃ កេង​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​២​ឈ្មោះ​ហេម ខឿ​យ​ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​ទី​៣​ឈ្មោះ ឈឿ​ប តុ​ច​ភេទ​ប្រុស អាយុ ២៦​ឆ្នាំ អ្នក​ទាំងបី​មានមុខរ​បរជាកសិក​រ​រស់នៅ​ភូមិ តា​សែង ឃុំ​ស្នួល​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ ក្នុងនោះ​សមត្ថកិច្ច​យើង​បាន​ដកហូត​នូវ​វត្ថុតាង​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ចំនួន​០២ គ្រឿង ។​
​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង វត្ថុតាង ទាំងពីរ​ករណីនេះ ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ៕