ជីកដី​ធ្វើ​បង្គន់​ប៉ះចំ​តំ​បួ​រថយន្ត​ច្រឡំ​ថា​មីនតោន​ផ្អើល​ដល់​ជំនាញ

0

ភ្នំពេញ ប្រជា​ពលរ​ដ្ធ​ជាច្រើន​ដែល​សព្វថ្ងៃនេះ​ពួកគាត់​រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​និង​អាជ្ញាធរ​ដែនដី​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារតែ​កម្មករសំណង់​បាន​ជីកដី​ធ្វើ​បង្គន់​ប៉ះ​និង​តំ​បួ​រថយន្ត​ដែលមាន​លក្ខ​ណះ​ដូច​គ្រាប់​មីនតោន​។​ក៍បានរ​ត់ទៅ​រាយការណ៍​ប្រាប់​ដល់​មន្ត្រី​ជំនាញ​មក​យក​គ្រាប់​នោះ​ចេញ​ទើប​ដឹងថា​ជា​តំ​បួ​រថយន្ត ការភ្ញាក់ផ្អើល​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០ នាទី​ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ។​

ស្ត្រី​វ​យ័​ចំណាស់​ដែលជា​ម្ចាស់ផ្ទះ​ឈ្មោះ យិន ស៊ី​មាន អាយុ ៥២ ឆ្នាំ​បាន​និយាយថា គាត់​បានអោយ​ក្រុមកម្មករ ០២ នាក់​ក្នុងចំណោម​កម្មករ​ជាច្រើន​ដែល​បានធ្វើការ​នៅផ្ទះ​គាត់​អោយ​ជីកដី​ក្រោយ​ផ្ទះ​ដើម្បី​ធ្វើ​បង្គន់​នៅពេលដែល​ជីក​បាន​ប្រហែលជា​ត្រឹម​លើ​ក្បាលជង្គង់​ទទឹង​ប្រហែលជា ០១​ម៉ែត្រ និង​បណ្តោយ ជិត ០២ ម៉ែត្រ​ក៍​ប្រទះឃើញ​តំ​បួ​រថយន្ត​ដែលមាន​រាង​ដូច​គ្រាប់ មីនតោន ។

ទើប​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ធ​ជាច្រើន​នៅក្បែរ​កន្លែងកើតហេតុ និង​អាជ្ញាធរ​មូល​ថ្ធា​ន​ផងដែរ ។​ ស្ត្រី​រូបនោះ​បាន​បន្តថា ក្រោយពី​មន្ត្រី​ជំនាញ​បានមក​ដល់​ក្រុមការងារ​ចាប់ផ្តើម​គាស់​កាយ​យក​គ្រាប់​តាម​ជំនាញ​ទើប​ដឹងថា​នេះ​មិនមែនជា​គ្រាប់​មីនតោន​នោះទេ​តាម​ការពិត​វា​ជា តំ​បួ រថយន្ត​ទ​លប​ធ្វើអោយ​ពួកគាត់​ស្ងប់​អារម្មណ៍​ទៅវិញ ៕02 03 01